អត់ចេះធ្វើម្ហូបមែនទេ? កម្មវិធីទាំងនេះអាចជួយអ្នកបាន
- 2015-06-20 13:00:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត់ចេះធ្វើម្ហូបមែនទេ? កម្មវិធីទាំងនេះអាចជួយអ្នកបាន
ចន្លោះមិនឃើញ
អ្នកដែលមិនចេះធ្វើម្ហូប ឬចេះមិនសូវស្ទាត់មិនមែនជាបញ្ហាទៀតនោះទេ ព្រោះអ្នកអាចរៀនតាមរយៈកម្មវិធីទូរសព្ទបានយ៉ាងងាយ។ សម្រាប់អ្នកដែលចង់ចេះធ្វើម្ហូបអឺរ៉ុបក៏អាចរៀនតាមរយៈកម្មវិធីទាំងនេះបានដែរ។
ខាងក្រោមនេះជាកម្មវិធីសម្រាប់បង្រៀនអ្នកធ្វើម្ហូប៖
១. កម្មវិធីសម្រាប់ iOS (iPhone, iPad, iPod)
-Countries Recipes ជាកម្មវិធីដែលមានប្រមូលផ្ដុំនូវមុខម្ហូបពីគ្រប់ប្រទេស មិនថាអាស៊ី ឬអឺរ៉ុបនោះទេ ដើម្បីឲ្យអ្នកអនុវត្តតាម។ រូបមន្តនីមួយៗបង្ហាញយ៉ាងច្បាស់លាស់ពីវិធីសាស្ត្រនៃការធ្វើម្ហូបជាមួយរូបភាពផងដែរ។ ចុចទីនេះដើម្បីទាញយក
-Asian Recipe ជាកម្មវិធីដែលបង្រៀនធ្វើម្ហូបមួយផ្សេងទៀត ដែលមានមុខម្ហូបជាច្រើនប្រភេទរបស់ប្រទេសក្នុងតំបន់អាស៊ី មានដូចជាហ្វីលីពីន ចិន ម៉ាឡេស៊ី និងជប៉ុនជាដើម។ ចុចទីនេះដើម្បីទាញយក
-Epicurious កម្មវិធីនេះមិនត្រឹមតែមានបង្រៀនធ្វើម្ហូបប៉ុណ្ណោះទេ តែវាថែមទាំងមានការបង្រៀនធ្វើបង្អែមបរទេសទៀតផង។ ចុចទីនេះដើម្បីទាញយក
២. កម្មវិធីសម្រាប់ Android (Samsung, Huawei, LG...)
-Allrecipes Dinner Spinner កម្មវិធីនេះមានបង្រៀនធ្វើទាំងម្ហូប និងនំនែកប៉ែកអឺរ៉ុប ដោយការបង្ហាញពីរបៀបនៃការធ្វើបានយ៉ាងច្បាស់លាស់។ ចុចទីនេះដើម្បីទាញយក
-Asian Recipes! មានបង្រៀនពីមុខម្ហូបជាច្រើនប្រភេទដែលមាននៅក្នុងបណ្ដាប្រទេសនៅអាស៊ី មានដូចជាអាហារ បង្អែម និងគ្រឿងភេសជ្ជៈប្រចាំប្រទេសនីមួយៗផងដែរ។ ចុចទីនេះដើម្បីទាញយក
-All Recipes ជាកម្មវិធីដែលមានប្រមូលផ្ដុំរូបមន្តម្ហូបប្រចាំថ្ងៃជាច្រើនប្រភេទរបស់បណ្ដាប្រទេសនៅតំបន់អឺរ៉ុប ព្រមទាំងមានបង្រៀនធ្វើនំខួបកំណើតផងដែរ។ ចុចទីនេះដើម្បីធ្វើការទាញយក
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ Tomsguide