ថ្ងៃរៀបការដ៏រីករាយតែកូនក្រមុំភាគច្រើនបែរជាយំដោយសារឪពុក
- 2015-06-22 20:00:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃរៀបការដ៏រីករាយតែកូនក្រមុំភាគច្រើនបែរជាយំដោយសារឪពុក
ចន្លោះមិនឃើញ
ឪពុកគ្រប់រូបតែងចាត់ទុកកូនស្រីប្រៀបកែវភ្នែក អាណិត ស្រលាញ់ មេត្តា ថ្នាក់ថ្នមរហូតដល់ធំដឹងក្ដី។ អាពាហ៍ពិពាហ៍ឈានចូលមកដល់ ជាថ្ងៃដែលឪពុករីករាយបំផុត ហើយក៏ជាថ្ងៃដែលព្រួយបារម្ភបំផុតដែរ ព្រោះអនាគតកូនស្រីដ៏មានតម្លៃរបស់លោក ត្រូវអ្នកផ្សេងមើលថែជំនួស។ ឪពុកតែងភ័យខ្លាចបុរសដែលឆក់កូនស្រីជាទីស្រលាញ់របស់លោក ជាមនុស្សមិនល្អ មិនអាចផ្ដល់សុភមង្គលពេញលេញបាន។
ឪពុកតែងរៀបរាប់ពាក្យពេចន៍មួយចំនួននៅថ្ងៃរៀបការ បង្ហាញពីអារម្មណ៍ពិត ជាការដាស់តឿនដល់កូនកំលោះដែលទទួលភារកិច្ចមើលថែបន្ត ថាកូនស្រីរបស់លោកមានតម្លៃប៉ុណ្ណា រហូតធ្វើឲ្យកូនក្រមុំភាគច្រើនទប់ទឹកភ្នែកមិនជាប់។ ដើម្បីបង្ហាញពីទិដ្ឋភាពទាំងអស់នេះ ភ្នាក់ងារផលិតវីដេអូអាពាហ៍ពិពាហ៍មួយ បានចងក្រងវីដេអូដ៏រំជួលចិត្តរវាងឪពុក និងកូនក្រមុំក្នុងថ្ងៃរៀបការ។
”Janey! ហឹម... ឲ្យប៉ានិយាយថាម៉េច... កូនស្រីដូចជាកាដូដែលទេវតាផ្ដល់ឲ្យប៉ាអ៊ីចឹង... ប៉ាពិតជាសរសើរកូន សរសើរព្រោះជាមនុស្សចិត្តល្អ តែងគិតអ្នកដទៃមុនខ្លួនឯង... ប៉ាអរគុណកូនណាស់ អរគុណដែលជឿជាក់ប៉ាថាអាចធ្វើអ្វីៗបាន... ឲ្យប៉ាអាចប្រើប្រាស់ក្ដីស្រលាញ់ចំពោះកូន... ការពារកូន... អត់ឱនឲ្យប៉ា ពេលប៉ាធ្វើខុស... ហើយប៉ាពិតជាពេញចិត្តធ្វើជាវីរបុរសរបស់កូន"។ នេះជាពាក្យសម្ដីរបស់ឪពុកម្នាក់នៅក្នុងវីដេអូ ដែលនិយាយមុខកូនស្រីឈ្មោះ Janey នៅថ្ងៃនាងរៀបការ។
ទស្សនាវីដេអូ៖
ចុចអាន៖ បើឪពុកធ្វើបែបនេះ កូនក្រមុំណាមិនស្រក់ទឹកភ្នែក
ដោយ៖ គង់ វិសាល ប្រភពវីដេអូ៖ YouTube(Moving Picture Weddings)