អ្នកណាខ្លះធ្លាប់យកថង់ប្លាស្ទិកធ្វើបាល់ទាត់លេងតាមវាលស្រែ?
- 2015-06-23 15:34:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកណាខ្លះធ្លាប់យកថង់ប្លាស្ទិកធ្វើបាល់ទាត់លេងតាមវាលស្រែ?
ចន្លោះមិនឃើញ
ទាត់បាល់ធ្វើពីថង់ប្លាស្ទិកនៅតាមវាលស្រែ ជាអនុស្សាវរីយ៍មិនអាចបំភ្លេចបានរបស់កុមារមួយចំនួននៅតាមជនបទ។ ដោយសារគ្មានលទ្ធភាពទិញបាល់ពីផ្សារ ពួកគេបានចេញគំនិតច្នៃប្រឌិតនេះឡើង ដោយដើរប្រមូលថង់ឲ្យបានច្រើន រួចមូរចូលគ្នាឲ្យចេញជារាងមូល និងយកខ្សែ ឬកៅស៊ូចងរឹតអោយតឹង។
គំនិតដែលច្នៃចេញពីចិត្តស្រលាញ់បាល់ទាត់នេះ មិនត្រឹមតែមាននៅតាមជនបទនៅកម្ពុជានោះទេ ប៉ុន្តែកុមារក្រីក្រនៅតាមប្រទេសផ្សេងៗក្នុងលោក ជាពិសេសក្មេងៗនៅតំបន់អាហ្រ្វិក ក៏នឹកឃើញធ្វើដូចគ្នានេះដែរ។ ពួកគេច្នៃបាល់ចេញពីថង់ប្លាស្ទិក ឬក្រណាត់ដែលបោះបង់ចោល ដើម្បីបានលេងកម្សាន្តជាមួយកុមារនៅក្នុងភូមិ។
ជាក់ស្ដែង រូបភាពដែលត្រូវបានគេថតនៅតំបន់អាហ្រ្វិកខាងក្រោមនេះ អាចស្ដែងឲ្យប្រិយមិត្តដែលធ្លាប់មានបទពិសោធន៍ នឹករលឹកឡើងវិញពីកុមារភាពដ៏រីករាយនាពេលនោះ ទោះគ្មានបាល់លេងល្អនឹងគេក៏ដោយ។ សូមបញ្ជាក់ថា កីឡាករល្បីៗរបស់អាហ្រ្វិកបច្ចុប្បន្នខ្លះ ក៏ធ្លាប់ចាប់ផ្ដើមពីសភាពដូចក្មេងៗក្នុងរូបភាពនេះដែរ។
សម្រាប់ប្រិយមិត្តវិញ តើធ្លាប់មានអនុស្សាវរីយ៍លេងបាល់បែបនេះដែរឬទេ?
ចុចអាន៖ កូនប្រុស Aguero លេងមួយក្បាច់ ធ្វើឲ្យជីតា Maradona បាក់មុខ
អត្ថបទ៖ សុវត្ថិ
រូបភាព៖ dailymail, headmythos285