តាម​ពិត​​ប្រុស​ស្អាត​លក់​តៅហ៊ូ គឺ​ជា​តារា​ម៉ូដែល​ម្នាក់

  • 2015-06-23 22:53:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ពេល​ថ្មី​ៗ​នេះ ហាង​តៅហ៊ូ​តូច​​មួយ​នៅ​តៃវ៉ាន់ បាន​ល្បី​សុះសាយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​​អតិថិជន​ឃើញ​អ្នក​​លក់​ប្រុស​រូប​សង្ហា​នៅ​ក្នុង​ហាង។ ក្រោយ​រូបភាព​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម​រួច​មក មនុស្ស​ជា​ច្រើន​ព្យាយាម​ស្វែង​រក​ការពិត ទាក់​ទង​នឹង​​ប្រុស​ស្អាត​លក់​តៅហ៊ូ ហើយ​ទើប​ធ្លាយ​ថា​រូប​គេ​ជា​តារា​ម៉ូដែល​ម្នាក់។

 

 

សារព័ត៌មាន shanghaiist បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា ប្រុស​ស្អាត​លក់​តៅហ៊ូ​​មាន​ឈ្មោះ​ពិត Yi Tin Chen ជា​តារា​ម៉ូដែល​ម្នាក់ និង​ជា​អតីត​ប្រធាន​ក្រុម​បាល់​បោះ​ប្រចាំ​វិទ្យាល័យ​ដែល​លោក​ធ្លាប់​រៀន។ បច្ចុប្បន្ន​បុរស​សង្ហា​វ័យ ២៦​ឆ្នាំ​រូប​នេះ កំពុង​រស់នៅ​ក្នុង​​ក្រុង​តៃប៉ិ កោះ​តៃវ៉ាន់។

 

មនុស្ស​ជា​ច្រើន​បាន​ធ្វើ​ការ​ប៉ាន់​ស្មាន​ថា តាម​ពិត​សកម្មភាព​លក់​ក្នុង​ហាង​តៅហ៊ូ គ្រាន់​តែ​ជា​ការ​សម្ដែង​ថត​ម៉ូដែល​តាម​ទី​សាធារណៈ​​ប៉ុណ្ណោះ។ យ៉ាង​ណា​ក្ដី ភ្នាក់ងារ​ម៉ូដែល​របស់​លោក Yi Tin Chen បាន​បដិសេធ​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ទាំង​នេះ។

 

អតិថិជនភាគ​ច្រើន​ជា​មនុស្ស​ស្រី​ នាំ​គ្នា​ឈរ​តម្រង់​ជួរ​ចាំ​ទិញ

 

រហូត​មក​ដល់​ពេល​នេះ ពុំ​មាន​ការ​បញ្ជាក់​ពី​តារា​ម៉ូដែល​រូប​ស្រស់ ដែល​ទៅ​ឈរ​លក់​តៅហ៊ូ​ក្នុង​ហាង​នោះ​ទេ ដូច​នេះ​មូលហេតុ​ដែល​រូប​គេ​ទៅ​បង្ហាញ​ភាព​ភ្ញាក់​ផ្អើល​នៅ​ទី​នោះ ក៏​ពុំ​ទាន់​លាត​ត្រដាង​នៅ​ឡើយ​ដែរ។ កន្លង​មក ធ្លាប់​មាន​​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​​បាន​លើក​ឡើង​ថា រូប​គេ​ជា​កូន​ប្រុស​របស់​ម្ចាស់​ហាង​ផ្ទាល់​តែ​ម្ដង៕

 

 

 

 

 

ចុចអាន៖ ហាង​តៅហ៊ូ​ប្រុស​ស្អាត​ផ្អើល​ស្រី​ៗ​តម្រង់​ជួរ​ទិញ

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ shanghaiist