ពាក្យ​ ១ ​ឃ្លា ម៉េង កែវពេជ្ជតា តែង​ផ្ដាំ​កូន​ទាំង​ពីរ​រស់​នៅ​អូស្ត្រាលី

  • 2015-06-25 15:28:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង ម៉េង កែវពេជ្ជតា បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ជា​ឆ្នាំ​ទី​ ៦ ​ហើយ ដែល​កូន​ប្រុស​ស្រី​ទាំង​ពីរ​របស់​អ្នក​នាង​បាន​ទៅ​រស់​នៅ និង​ សិក្សា​លើ​ទឹក​ដី​ប្រទេស​អូស្ត្រាលី​ឆ្ងាយ​ពី​ម្ដាយ។

 

ម៉េង កែវពេជ្ជតា និង​កូន​ទាំង​ពីរ

 

ក្រៅ​អំពី​ការ​ព្រួយ​បារម្ភ ដោយ​សារ​តែ​ពូក​គេ​នៅ​ក្មេងៗ អ្នក​នាង​ឱ្យ​ដឹង​ថា តែង​ទំនាក់ទំនង​ទៅ​កាន់​កូន​ទាំង​ពីរ​ជារឿយៗ ដើម្បី​បំបាត់​ការ​នឹក​រលឹក​ទៅ​វិញ​ទៅ​មក និង​ បាន​លើក​ទឹក​ចិត្ត​កូន​ជា​ប្រចាំ ដែល​ជំរុញ​ឱ្យ​ពួកគេ​រឹង​មាំ ទោះ​បី​ជា​រស់​នៅ​ឆ្ងាយ​គ្នា​យ៉ាង​ណា​ក្ដី។

 

សូម​ស្ដាប់​សំឡេង

[audio mp3="http://media.sabay.com/uploads/2015/06/Meng-Keopich-Chinda.mp3"][/audio]

 

ប្រភព​ដដែល​បន្ត​ថា កូន​ទាំង​ពីរ​បាន​ទៅ​រស់​នៅ​ជាមួយ​ឪពុកមា ជា​ប្អូន​ប្រុស​បង្កើត​របស់​អ្នក​នាង​លើ​ទឹក​ដី​ប្រទេស​ទី ​២​ នេះ ហើយ​បាន​ចូលរៀន​នៅ​សាលា​រដ្ឋ ដោយ​មិន​មាន​បង់​លុយ​កាក់​នោះ​ទេ ព្រោះ​ពូក​គេ​មាន​សញ្ជាតិ​អូស្ត្រាលី​ស្រាប់។

 

ទោះ​បី​ជា​យ៉ាង​ណា អ្នក​នាង ម៉េង កែវពេជ្ជតា បន្ថែម​ទៀត​ថា ពេល​នេះ​កូន​ទាំង​ពីរ​របស់​ខ្លួន​បាន​មក​លេង​ប្រទេស​កម្ពុជា​រយៈ​ពេល​៣​ខែ​ក្នុង​រដូវ​វិស្សមកាល​របស់​ពូក​គេ។ ជាក់​ស្ដែង​ថ្មីៗ​នេះ កូន​ប្រុស​ច្បង​របស់​អ្នក​នាង​ឈ្មោះ មួង រតនៈឃីម ទើប​បាន​ទទួល​វិញ្ញាបនបត្រ​តន្ត្រី​ព្យ៉ាណូ ពី​សាលា" ស្រណោះ​តន្ត្រី" ទៀត​ផង៕

 

អាន​អត្ថបទ៖ មើល​នេះ! តារា​ចម្រៀង ៣ រូប ជិះ​​​រថយន្ត​ទំនើប Lexus 570

អាន​អត្ថបទ៖ ស៊ិន ច័ន្ទសាយ៉ា ទទួល​ស្គាល់​ថា ​កុន​ខ្មែរ​នៅ​មាន​កម្រិត​​មែន

 

 

 

អត្ថបទ៖ សំ ជំនាញ