តារាសម្ដែងហុងកុង Angelababy បានទទួលឱកាសសម្ដែងក្នុងរឿងហូលីវូដ
- 2015-06-25 16:34:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាសម្ដែងហុងកុង Angelababy បានទទួលឱកាសសម្ដែងក្នុងរឿងហូលីវូដ
ចន្លោះមិនឃើញ
បន្ទាប់ពីបានរៀបការជាមួយតារាសម្ដែង Huang Xiaoming នៅខែឧសភាកន្លងទៅ Angelababy កំពុងមានភាពមមាញឹកជាមួយអាជីពសម្ដែងកាន់តែខ្លាំង។ នៅពេលថ្មីៗនេះនាងបានទទួលការចាប់អារម្មណ៍ពីសំណាក់ហូលីវូដ។ ក្រៅពីបានចូលរួមសម្ដែងក្នុងភាពយន្តហូលីវូដ "Hitman: Agent 47” ក្នុងខែសីហានេះនាងក៏បានចុះហត្ថលេខាសម្ដែងក្នុងរឿងហូលីវូដ “Independence Day 2” ថែមទៀតផង។
តារាវ័យ២៦ឆ្នាំត្រូវបានអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មានដែលមានការចូលរួមពីអ្នកដឹងនាំរឿងដ៏ល្បីលោក Roland Emmerich រួមទាំងតារាសម្ដែង Liam Hemsworth និង Jeff Goldblum ។ និយាយក្នុងសន្និសីទតារាម៉ូដែលនិងចម្រៀងនេះបានបង្ហាញទំនុកចិត្តលើខ្លួនឯងដោយបាននិយាយជាភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ។ នាងបានចែករំលែកចំណាប់អារម្មណ៍របស់នាងក្នុងការចូលរួមថតក្នុងខ្សែភាពយន្តហូលីវូដដ៏ធំមួយនេះ។ ប្រពន្ធរបស់ Huang Xiaoming បានបន្ថែមទៀតថានាងមានកិត្តិយសខ្លាំងណាស់ដែលទទួលបានឱកាសបានសម្ដែងជាមួយតារាដែលមានទេពកោសល្យជាច្រើន។
នៅក្នុងរឿង “Independence Day 2” Angelababy នឹងត្រូវសម្ដែងជាតួអ្នកបើកយន្តហោះ (pilot)។ ខ្សែភាពយន្តនេះកំពុងថតក្នុងទឹកដីសហរដ្ឋអាមេរិក និងចាក់បញ្ចាំងនៅចុងឆ្នាំ ២០១៥ នេះ៕
អាន៖ ដឹងតារាល្បីៗណាខ្លះធ្លាប់បញ្ចូលសំឡេងតួតុក្កតាអត់?
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ jaynestars