ដឹង​តារា​ល្បី​ៗ​ណា​ខ្លះ​ធ្លាប់​បញ្ចូល​សំឡេង​​​តួ​តុក្កតា​​​​​អត់?

  • 2015-06-24 21:06:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​គ្នា​ប្រហែល​ជា​បាន​ដឹង​ថា​លោក ​Walt Disney, ​Mel Blanc​ និង​ Dan Castellaneta ​គឺ​សុទ្ធ​តែ​ជា​តារា​ល្បី​ៗ​ធ្លាប់​បញ្ចូល​សំឡេង​ក្នុង​តួ​តុក្កតា​មួយ​ចំនួន​ដូចជា​ Mickey Mouse, ​Bugs Bunny​ និង​ Homer Simpson ​ជាដើម។ ​ប៉ុន្តែ​មិនមែន​មាន​តែ​តារា​បី​នាក់​ខាង​លើ​ទេ​នៅ​មាន​តារា​ភាពយន្ត​​ ​និង​​ ​​​​ទូរទស្សន៍​​ហូលីវូដ​ជា​ច្រើន​​នាក់​ដែល​កំពុង​មាន​កេរ្តិ៍ឈ្មោះ​​ក្នុង​ពេល​បច្ចុប្បន្ន​ធ្លាប់​បញ្ចូល​សំឡេង​ក្នុង​តួ​តុក្កតា​ល្បី​ៗ។ ​ចង់​ដឹង​មាន​នរណា​ខ្លះ​សូម​មើល​ឈ្មោះ​ខាង​ក្រោម៖

 

១​ Angelina Jolie

 

 

​​​​​Angelina ធ្លាប់​បាន​បញ្ចូល​សំឡេង​ក្នុង​តួ​តុក្កតា​មួយ​ចំនួន​ដូច​ជា​ Master Tigress ​ក្នុង​រឿង​ “Kung Fu Panda”,​ Lola រឿង​ “Shark Tale" ​​និង​ម្តាយ​​ Grendel ក្នុង​រឿង​ “Beowulf"។

 

២​ Miley Cyrus

 

 

តារា​ចូលចិត្ត​ធ្វើ​សកម្មភាព​ប្លែក​នេះ​បាន​បញ្ចូល​សំឡេង​ឲ្យ​តួ​ក្មេង​ស្រី​ឈ្មោះ​ Penny ​ក្នុង​រឿង​ "Bolt"។

 

៣​ Brad Pitt

 

 

មិន​ខុស​ពី​ភរិយា​ Angelina Jolie​ ប៉ុន្មាន​​ទេ​មាន​តួ​មួយ​ចំនួន​ត្រូវ​បាន​បុរស​វ័យ​៥១​ឆ្នាំ​បញ្ចូល​សំឡេង​ឲ្យ​តួ​ដូចជា ​Metro Man ​រឿង​ "Megamind", ​Patch​ រឿង ​"King of the Hill" ​​​និង​ Sinbad ​ ក្នុង​រឿង​ "Sinbad: Legend of the Seven Seas"។

 

៤​ Will Smith

 

 

ឪពុក​របស់​ Jaden Smith ​រូប​នេះ​ជា​អ្នក​បញ្ចូល​សំឡេង​ឲ្យ​តួ​ស្រី​ក្បាល​លឿង​ Oscar​ ក្នុង​រឿង​ "Shark Tale"។

 

៥​ Justin Timberlake

 

 

តួ​តុក្កតា​ខ្លាឃ្មុំ​ ​Boo Boo Bear ​រឿង​ "Yogi Bear" ​និង​ Artie ​រឿង​ "Shrek the Third" ​ត្រូវ​បាន​បញ្ចូល​សំឡេង​ដោយ​តារា​ចម្រៀង​អាមេរិក​ Justin Timberlake។

 

៦​ Ellen DeGeneres

 

 

អ្នក​ស្រី​ Ellen DeGeneres ​បញ្ចូល​សំឡេង​ឲ្យ​តួ​ត្រី​ Dory​ ក្នុង​រឿង​ "Finding Nemo"។

 

៧​ Eddie Murphy

 

 

មិន​ត្រឹម​តែ​ជា​តារា​សម្ដែង ​តន្ត្រី​ករ​ និង​​ ​​​​អ្នកដឹកនាំ​រឿង​ទេ​គាត់​ក៏​ធ្លាប់​បញ្ចូល​សំឡេង​ឲ្យ​តួ​តុក្កតា​ល្បី​ចំនួន​ពីរ​គឺ ​Donkey ​ក្នុង​រឿង ​"the Shrek films" ​និង ​Mushu ​រឿង​ "Mulan"។

 

៨ ​Vin Diesel

 

 

តារា​សម្ដែង​ក្នុង​រឿង​ “Fast and Furious 7” ​បាន​បញ្ចូល​សំឡេង​ក្នុង​តួ​មនុស្ស​យន្ត​ដែក​ Iron Giant ​ក្នុង​រឿង "​The Iron Giant"។

 

៩​​ Owen Wilson

 

 

គាត់​បាន​បញ្ចូល​សំឡេង​ឲ្យ​តួ​ចំនួន​បី​គឺ ​Lightning McQueen ​រឿង​ "Cars", ​Coach Skip ​រឿង​ "Fantastic Mr. Fox"​ និង​ Rhett ​រឿង​ “King of the Hill"។

 

១០​ Jack Black

 

 

Jack ​បញ្ចូល​សំឡេង​ឲ្យ​តួ​ខ្លា​ឃ្មុំ ​Po​ ក្នុង​រឿង​ “the Kung Fu Panda"។

 

អាន៖ អ្នក​និពន្ធ​ចម្រៀង​ក្នុង​រឿង​កប៉ាល់​ Titanic ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ

 

​ប្រែ​សម្រួល៖ ​ហេង សុធារិទ្ធិ ប្រភព៖​ ranker ​​​

​​​

អត្ថបទពេញនិយម