អ្នកនិពន្ធចម្រៀងក្នុងរឿងកប៉ាល់ Titanic ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ
- 2015-06-23 21:30:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកនិពន្ធចម្រៀងក្នុងរឿងកប៉ាល់ Titanic ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ
ចន្លោះមិនឃើញ
លោក James Horner ដែលជាអ្នកនិពន្ធចម្រៀងសម្រាប់ភាពយន្ត "Titanic” និងភាពយន្តល្បីៗរបស់ហូលីវូដជាច្រើនទៀត បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ នៅរដ្ឋ California ក្នុងវ័យ ៦១ឆ្នាំ។
របាយការណ៍ BBC បានឲ្យដឹងថា អ្នកនិពន្ធរូបនេះ បានជិះយន្តហោះតូចសម្រាប់មនុស្សពីរនាក់ តែម្នាក់ឯង ដែលក្រោយមកយន្តហោះនោះបានធ្លាក់នៅទីក្រុង Santa Barbara នៅវេលាម៉ោង ៩:៣០នាទីព្រឹកថ្ងៃចន្ទ។
James Horner ដែលបានកើតនៅទីក្រុង Los Angeles រដ្ឋ California គឺជាអ្នកនិពន្ធបទចម្រៀងលេចធ្លោមួយរូប រយៈពេលជាង ៣០ឆ្នាំចុងក្រោយនេះ។ លោកធ្លាប់និពន្ធបទចម្រៀងសម្រាប់ភាពយន្តជាង ១០០រឿង ដែលភាគច្រើនជារឿងល្បីៗដូចជា "Titanic” , “Avatar”, “Braveheart” , “Apollo 13”, “The Amazing Spider-Man” និង "The Karate Kid” ជាដើម។
លោកបានឈ្នះពានរង្វាន់ Oscars ចំនួន ២សម្រាប់ការនិពន្ធបទ "My Heart Will Go On” ក្នុងរឿង "Titanic” និងពានរង្វាន់ Grammys ចំនួន ៤ ៕
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ bbc