សិស្សកម្ពុជា៨រូបឈ្នះមេដាយមាស ប្រាក់ និងសំរិទ្ធិនៅសហរដ្ឋអាមេរិក
- 2015-06-26 19:07:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សកម្ពុជា៨រូបឈ្នះមេដាយមាស ប្រាក់ និងសំរិទ្ធិនៅសហរដ្ឋអាមេរិក
ចន្លោះមិនឃើញ
សិស្សានុសិស្សតំណាងព្រះរាជាណាចក្រកម្ពុជាចំនួន៨រូប មកពីសាលាអន្តរជាតិហ្សាម៉ាន់ បានដណ្ដើមជ័យលាភី មេដាយមាស ប្រាក់ និងសំរឹទ្ធិ ពីកម្មវិធីប្រកួតប្រជែងការសរសេរគម្រោងក្នុងក្របខ័ណ្ឌសាលាអន្តរជាតិកម្រិតវិទ្យាល័យលើប្រធានបទបរិស្ថាន "Genius Olympiad 2015”។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជន និងកីឡា។
១. លឹម ធានហុក ទទួលបានមេដាយ មាស ថ្នាក់ទី ១០ គម្រោង កង់ចម្រោះទឹកស្អាត
២. ប៉ូចរ័ត្ន វិចិត្រ ទួលបានមេដាយ មាស ថ្នាក់ទី ១០ គម្រោង កង់ចម្រោះទឹកស្អាត
៣. ហួត ហ្គិចហ័រ ទទួលបានមេដាយ ប្រាក់ ថ្នាក់ទី ១០ គម្រោង ការបំផ្លាញធម្មជាតិ
៤. ហេង លីនណា ទទួលបានមេដាយ ប្រាក់ ថ្នាក់ទី ១០ គម្រោង ពន្លឺភ្លឺ
៥. ជា សុយៀន ទទួលបានមេដាយ ប្រាក់ ថ្នាក់ ទី ១០ គម្រោង ជំនួញដើមសួលពណ៌ស
៦. លូ សោភា ទទួលបានមេដាយ ប្រាក់ ថ្នាក់ទី ១០ គម្រោង ជំនួយដើមសួលពណ៌ស
៧. កៀង ពុទ្ធិណា ទទួលបានមេដាយ សំរិទ្ធ ថ្នាក់ទី ១០ គម្រោងការប្រើប្រាស់ជីវៈធ្យូងចម្រាញ់ពីសំបកដូង
៨. ជួ សហស្សវិជ្ជនី ទទួលបានមេដាយ សំរិទ្ធ ថ្នាក់ទី ១០ គម្រោង ការប្រើប្រាស់ជីវៈធ្យូងចម្រាញ់ពីសំបកដូង
៩. អ៊ុំ សិរីវឌ្ឍនី ទទួលបានមេដាយ សំរិទ្ធ ថ្នាក់ទី ១២ គម្រោង ទុក្ខលំបាកនៃសកម្មភាពមនុស្ស
អត្ថបទ៖មៃ សុខលីម
រូបភាព៖ក្រសួងអប់រំ