Microsoft សហការ VOTIVA នាំប្រព័ន្ធកម្មវិធី Microsoft Dynamics AX អភិវឌ្ឍអាជីវកម្មនៅកម្ពុជា
- 2015-06-26 22:51:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Microsoft សហការ VOTIVA នាំប្រព័ន្ធកម្មវិធី Microsoft Dynamics AX អភិវឌ្ឍអាជីវកម្មនៅកម្ពុជា
ចន្លោះមិនឃើញ
ក្រុមហ៊ុន Microsoft និង ក្រុមហ៊ុន Votiva សហការគ្នានាំចូលប្រព័ន្ធកម្មវិធីថ្មី Microsoft Dynamics AX ដើម្បីផ្តល់ដំណោះស្រាយដល់ការប្រកបអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។
លោក Dinh Tien Dung នាយកប្រចាំ Votiva Cambodia Ltd បានឲ្យដឹងថា Microsoft Dynamics AX ផ្តល់នូវដំណោះស្រាយបញ្ហាផ្សេងៗដល់ស្ថាប័នខ្នាតមធ្យមនិងធំ សម្រាប់អាជីវកម្មដែលមានច្រើនសាខា និងស្ថាប័នលំដាប់អន្តរជាតិ។ ដំណោះស្រាយរបស់ Microsoft Dynamics ផ្ដល់អោយតាមរយៈដៃគូនៃការលក់លំដាប់ថ្នាក់ពិភពលោក ក្នុងការផ្ដល់សេវាកម្ម និងការច្នៃប្រឌិតបន្ថែមទៀតដើម្បីជួយដល់អតិថិជនក្នុងវិស័យ ឧស្សាហកម្មមានការរីកចម្រើន។
លោកបន្តថា Microsoft Dynamics AX មានលក្ខណៈស្រដៀងគ្នាទៅនឹង Microsoft software ដែលអាចអោយប្រិយមិត្តបង្កើតឱកាសអាជីវកម្មព្រមទាំងជំរុញអោយអ្នកប្រើប្រាស់មានការចូលរួម នឹងបង្កើតគំនិតច្នៃប្រឌិតសម្រាប់ស្ថាប័នទំាងមូលផងដែរ។
Microsoft Dynamics AX ជាកម្មវិធីដែលត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ សម្រាប់ដំណោះស្រាយអាជីវកម្មព្រមទាំងមានសមត្ថភាពក្នុងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ , ខ្សែសង្វាក់ផលិតកម្ម , ការគ្រប់គ្រងអតិថិជន, ការគ្រប់គ្រងធនធានមនុស្សព្រមទាំងមុខងារសំខាន់ៗផ្សេងទៀតរបស់អាជីវកម្ម។ Microsoft Dynamics ផ្តល់ភាពងាយស្រួលក្នុងកែសម្រួលពីកម្មវិធី ERP និង CRM និងអ្នកប្រើប្រាស់សម្រេចចិត្តបានយ៉ាងលឿនដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលរបស់ទីផ្សារ។
Votiva ជាក្រុមហ៊ុនផ្ដល់សេវាកម្ម Microsoft Dynamics ERP និង CRM ប្រចាំអាស៊ីអាគ្នេយ៍។ ហើយ Votiva ចាប់ផ្ដើមដំណើរការក្នុងឆ្នាំ ២០០៧ ហើយគ្រប់គ្រងដោយក្រុមហ៊ុនពិគ្រោះយោបល់ដាណឺម៉ាក ដែលផ្ដោតសំខាន់ក្នុងការអនុវត្តន៍ Microsoft Dynamic ក្នុងការស្វែងរកដំណោះស្រាយអាជីវកម្មអោយសមស្របទៅនឹងទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដូចនេះទើបក្រុមហ៊ុន Votiva ត្រូវបានក្រុមហ៊ុន Microsoft ជ្រើសរើសជាដៃគូដើម្បីចែក ចាយនិងប្រតិបត្តិការណ៏ Microsoft Dynamics ERP , CRM នៅទីផ្សារអាស៊ីអាគ្នេយ៍ ។
ដោយ៖ ដារ៉ាឆានី