ពេលភេទដូចគ្នាអាចរៀបការបាន ប្រធានាធិបតី និងជនល្បីៗអាមេរិកនិយាយអ្វីខ្លះ?
- 2015-06-27 18:30:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលភេទដូចគ្នាអាចរៀបការបាន ប្រធានាធិបតី និងជនល្បីៗអាមេរិកនិយាយអ្វីខ្លះ?
ចន្លោះមិនឃើញ
ប្រជាជនអាមេរិករាប់សែននាក់ដែលគាំទ្រឲ្យភេទដូចគ្នាអាចរៀបការបាន កំពុងតែអបអរសាទរ ដោយសារតុលាការកំពូលរបស់ប្រទេសនេះបានសម្រេចឲ្យមង្គលការភេទដូចគ្នាក្លាយជាស្របច្បាប់។ ទន្ទឹមនឹងការសាទរនេះ តើបុគ្គលល្បីៗ ជាពិសេសប្រធានាធិបតីអាមេរិក លោក Barack Obama និយាយអ្វីដែរ?
លោក Barack Obama ប្រធានាធិបតីអាមេរិក
“ថ្ងៃនេះគឺជាការបោះជំហានដ៏ធំមួយរបស់យើងឆ្ពោះទៅរកភាពស្មើគ្នា។ ភេទទីបី ទាំងបុរសស្រលាញ់បុរស ទាំងនារីស្រលាញ់នារី ឥឡូវនេះមានសិទ្ធិរៀបការបានហើយ ដូចគេដូចឯងដែរ"។
លោក Jesse Tyler Ferguson តារាភាពយន្តអាមេរិក
“សេចក្ដីរំភើបមួយចំពោះភាពស្មើគ្នាក្នុងការរៀបមង្គលការបានកើតមានហើយនៅអាមេរិក។ វាជាថ្ងៃប្រវត្តិសាស្ត្រ! សេចក្ដីស្រលាញ់តែងតែឈ្នះជានិច្ច"។
អ្នកស្រី Hillary Clinton ភរិយាអតីតប្រធានាធិបតី Bill Clinton
“ពិតជាមោទនភាពចំពោះជ័យជំនះជាប្រវត្តិសាស្ត្រសម្រាប់សិទ្ធិស្មើគ្នាក្នុងការរៀបមង្គលការនេះ ហើយនេះក៏ជាការលើកទឹកចិត្ត និងការប្ដេជ្ញារបស់ភេទទីបីអាមេរិក ដែលបានទាមទារឲ្យច្បាប់នេះក្លាយជាការពិត"។
នាង Anna Kendrick តារាចម្រៀង និងជាតួសម្ដែង
“នេះគឺជាថ្ងៃដ៏អស្ចារ្យមួយ!”
លោក Matt Bomer តារាភាពយន្តអាមេរិក
“ការស្រលាញ់តែងឈ្នះជានិច្ច។ ថ្ងៃនេះគឺជាការបោះជំហានទៅមុខដ៏ធំមួយសម្រាប់ប្រទេសយើង ហើយនឹងគ្រួសាររបស់យើង។ ខ្ញុំរីករាយ និងអរគុណជាខ្លាំង"៕
ចុះភេទទីបីនៅកម្ពុជាវិញចង់បញ្ចេញមតិអ្វីទាក់ទងនឹងការរៀបមង្គលការភេទដូចគ្នាក្លាយជាស្រពច្បាប់នៅអាមេរិក? ប្រភព៖ deadline