Samsung ​កំពុង​ផលិត​​ថ្ម​ថ្មី​ ​កាន់​ភ្លើង​បាន​យូរ​ជាង​២​​ដង​​ ធៀប​នឹង​​​ថ្ម​​បច្ចុប្បន្ន

  • 2015-06-29 17:37:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ក្រុម​ស្រាវជ្រាវ​របស់​ Samsung ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​​២៥ កន្លង​ទៅ​ថា​ ខ្លួន​បាន​​​ធ្វើ​ការ​ផលិត​នូវ​បច្ចេកវិទ្យា​ថ្មី​មួយ​​អាច​បន្ថែម​ថាមពល​ថ្ម​​យូរ​ជាង​ពី​រ​ដង​ បើ​ធៀប​ទៅ​នឹង​ថាមពល​ថ្ម​ដែល​កំពុង​ប្រើ​លើ​ Smartphone ពេល​បច្ចុប្បន្ន។

 

 

​យោង​តាម​សារព័ត៌មាន​ដែល​បាន​ចុះផ្សាយ​​លើ​គេហទំព័រ​​ Nature បាន​ឲ្យ​ដឹង​ថា​ ក្រុម​ការងារ​​ R&amp​ របស់​ Samsung បាន​ប្រើ​វត្ថុធាតុ​អាណូត​សីលីកូន​ និង​ពង្រីក​នូវ​ទ្រនាប់​​ Graphene ​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​លើ​នៅ​ថ្ម​​លីចូម​-អ៊ីយ៉ុង ​​ដើម្បី​បង្កើន​ដង់ស៊ីតេ និង​​អាយុកាល​ថាមពល​ថ្ម។

 

បន្ទាប់​ពី​ការ​ស្រាវជ្រាវ​ក្រុម​ការងារ​បាន​សន្និដ្ឋាន​ថា ​​បច្ចេកវិទ្យា​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​ប្រភេទ​ថ្ម​​ លីចូម​-អ៊ីយ៉ុង​​ថ្មីនេះ ​​​អាច​បង្កើន​ថាមពល​ថ្ម​លើស​ពី​ពីរ​​ដង ​បើ​ប្រៀប​ជា​មួយ​ថ្ម​ដែល​កំពុង​ប្រើ​បច្ចុប្បន្ន។ ​នៅ​ក្នុង​ការ​ពិសោធន៍​​បាន​ឲ្យ​ដឹង​ថា​ បច្ចេកវិទ្យា​ថ្ម​ដែល​ពួក​គេ​បាន​បង្កើត​នោះ​ គឺ​អាច​ប្រើ​បាន​យូរ​ជាង​ពី​១,៥ ទៅ​១,៨ ជាង​ថ្ម​​​បច្ចុប្បន្ន។ មាន​ន័យ​ថា ​​​បើ​ថ្ម ​Smartphone ​ជា​មធ្យម​ប្រើ​បាន​​១២​ម៉ោង ​ដូច្នេះ​ថ្ម​ប្រភេទ​ថ្មី​នេះ​នឹង​ប្រើ​ដល់​​២១​ម៉ោង​ក្នុង​ការ​សាក​ម្ដង។

 

 

ប៉ុន្តែ​ចំពោះ​បច្ចេកវិទ្យា​ថ្ម​ប្រភេទ​ថ្មី​នេះ ​គឺ​​នៅ​ស្ថិត​ក្នុង​គម្រោង​ស្រាវជ្រាវ​តែ​ប៉ុណ្ណោះ ​ដូច្នេះ​វា​​នឹង​មិន​អាច​នឹង​ដាក់​នៅ​លើ​ Galaxy Note 5, Samsung Galaxy S7  ឬ Smartphone ដ៏​ទៃ​ទៀត​ទេ​ក្នុ​ង​ឆ្នាំ​នេះ​​ ​ដោយ​វា​​ត្រូវ​បាន​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ទៀត ​ក្នុង​​ការ​តេស្ដ​ឲ្យ​បាន​ជោគជ័យ​មុន​ពេល​ដែល​ត្រូវ​បាន​ដំណើរ​ការ​នៅ​លើ​ទី​ផ្សារ៕

 

អានបន្ត៖ មូល​ហេតុចឹង​សោះ​ ដែល​​មនុស្ស​​គ្រប់​រូប​មិន​គួរ​ប្រើ​ទូរសព្ទ​ពេល​កំពុង​​សាក​ថ្ម

 

 

ប្រែសម្រួល៖ សំនៀង ប្រភព៖ thenextdigit

អត្ថបទថ្មី