គ្រាន់​តែ​ស្រែក Messi Messi ​អាច​ជួយ​ជីវិត​មនុស្ស​ម្នាក់​បាន

  • 2015-06-29 23:51:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​សិក្សា​ផ្នែក​កសិកម្ម​ជនជាតិ​អាហ្សង់ទីន​ម្នាក់​ឈ្មោះ​ Santiago Lopez Menendez ​ត្រូវ​បាន​គេ​ចាប់ខ្លួន​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ ប៉ុន្តែ​ដោយសារ​តែ​រូប​គេ​និយាយ​ពាក្យ Messi  ​៣​ដង​ទើប​អាច​រួច​ខ្លួន​មក​វិញ។

 

 

លោក Santiago Lopez Menendez  ​បាន​ចុះ​ទៅ​សិក្សា​ស្រាវជ្រាវ​ផ្នែក​កសិកម្ម​នៅ​ប្រទេស​នីហ្សេរីយ៉ា ហើយ​ក៏​ត្រូវ​គេ​ចាប់​ខ្លួន​ដោយសារ​តែ​ឃើញ​មុខ​មាត់​របស់​និស្សិត​វ័យ​២៨​ឆ្នាំ​រូប​នេះ ស្មាន​តែ​ជា​ជន​ជាតិ​អាមេរិក។ បន្ទាប់​ពី​ចាប់​ខ្លួន Menendez ​មិន​ដឹង​ប្រាប់​ពួក​អ្នក​ចាប់​រូប​គេ​ថា​មិច​ទេ ​ដើម្បី​ឱ្យ​ពួក​ទាំង​នោះ​ដឹង​ថា​លោក​ជា​ជនជាតិ​អាហ្សង់ទីន ព្រោះ​ជន​អស់​ទាំង​នោះ​មិន​ចេះ​និយាយ​ភាសា​អង់គ្លេស។ គ្រា​នោះ  Menendez ​ក៏​ស្រែក​ហៅ​ឈ្មោះ Messi ​ចំនួន​៣​ដង ទើប​ពួក​គេ​​យល់​បាន​ថា​បុរស​ម្នាក់​នេះ​ជា​ជនជាតិ​អាហ្សង់ទីន ហើយ​ក៏​ដោះ​លែង​រូប​គេ​វិញ​ទៅ។

 

នីហ្សេរីយ៉ាសម្បូរ​​ប្រេង​កាត​​ ប៉ុន្តែ​ជា​ប្រទេស​ក្រី​ក្រ​​ ពុំ​សូវ​មាន​ច្បាប់​ទម្លាប់​ ដោយ​ទ្រព្យ​សម្បត្តិ​ផ្សេង​ៗ​រដ្ឋ​​ត្រូវ​បាន​គ្រប់គ្រង​ដោយ​មន្ត្រី​ពុក​រលួយ។ កន្លង​មក​មាន​ការ​ចាប់​ខ្លួន​ជន​បរទេស​ជា​ច្រើន​ ដូច​ជា​ផលិតករ​ភាពយន្ត​អាម៉េរិកាំង​ជា​ដើម​ ដោយ​សង្ស័យ​ថា​​ពួក​គេ​ជា​អ្នក​​ស៊ើប​ការណ៍។

 

ក្រោយ​ពី​មក​ដល់​ស្រុក​កំណើត​វិញ និស្សិត​ខាង​លើ​នេះ​បាន​និយាយ​អរគុណ​ចំពោះ Messi ​រហូត ព្រោះ​ថា​ឈ្មោះ​នេះ​ហើយ ដែល​អាច​ជួយ​ជីវិត​របស់​គេ​ឱ្យ​រួច​ទុក្ខបាន៕

 

ចុចអាន៖James៖ កុំ​ប្រៀបធៀប​ខ្ញុំ​ជាមួយ Messi… ព្រោះ​គាត់​មក​ពី​ភព​ក្រៅ​

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ 101greatgoals, nytimes