Katy Perry​ ជាប់​​ជា​តារា​​​​​រក​​​​ចំណូល​ខ្ពស់​បំផុត​​ពី​ Forbes

  • 2015-06-30 17:26:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ស្រី​អាមេរិក​ Katy Perry ​ បានជាប់​​ជា​តារា​ស្រី​​ដែល​រក​ប្រាក់​​ចំណូល​បាន​​ច្រើន​ជាង​គេ​ប្រចាំ​ឆ្នាំ​​​ដោយ​យក​ឈ្នះ​តារា​ចម្រៀង​ប៉ុប​ Taylor Swift ​ដែល​គ្រង​តំណែង​នេះ​កាល​ពី​ឆ្នាំមុន។

 

តារា​ចម្រៀង​​វ័យ​៣០​ឆ្នាំ​ អាច​បង្កើន​ប្រាក់​ចំណូល​របស់​ខ្លួន​បាន​ដល់​ ១៣៥ ​លាន​ដុល្លារ​ក្នុងរយៈ​ពេល​១២​ខែ​ចុង​ក្រោយ​​ ច្រើន​ជាង​ចំណូល​តារា​ល្បី​​​​ ​​Taylor Swift, Miley Cyrus ​និង​ Rihanna ​​បូក​បញ្ចូល​គ្នា​ទៀត។ ​នេះ​បើ​​​យោង​​តាម​​ការ​ផ្សាយ​របស់​​ទស្សនាវដ្ដី​ Forbes។ ​

 

ចំនួន​នៃ​ទឹក​ប្រាក់​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​តារា​ស្រី​​ដែល​រក​ប្រាក់​​ចំណូល​បាន​​ច្រើន​ជាង​គេ​​ទេ​ ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​​នាង​​​​​ក្លាយ​ជា​​​ជន​ល្បី​​​​​ដែល​រក​លុយ​បាន​ច្រើន​ជាង​គេ​លំដាប់​ទី​បី​នៅ​លើ​ពិភពលោក​បន្ទាប់​ពី​​​កំពូល​អ្នក​​ប្រដាល់​​​អាមេរិក​​​ ​Floyd Mayweather និង​កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន​ Manny Pacquiao ។

 

 

តារា​ចម្រៀង​ល្បី​ឈ្មោះ​នេះ​បាន​បង្ហើប​ពី​ភាព​ជោគជ័យ​របស់​នាង​​ទៅ​ទស្សនាវដ្ដី​មួយ​ថា៖​ "ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ចំពោះ​តំណែង​របស់​ខ្លួន​ជា​​ថៅកែ​​​​​​ ​ជា​មនុស្ស​ម្នាក់​ដែល​បើក​​ក្រុមហ៊ុន​ផ្ទាល់ខ្លួន។ ខ្ញុំ​គឺ​ជា​សហគ្រិន​មួយ​រូប... ខ្ញុំ​មិន​ចង់​​​​រត់​គេច​ចេញ​​ពី​វា​ទេ។ ​ខ្ញុំ​ចង់​​ចាប់​វា​​ឲ្យ​​​​ណែន"។

 

ចំពោះ​តារា​ដែល​មាន​ឈ្មោះ​ក្នុង​​តារាង​​​ជន​ល្បី​រក​​​ចំណូល​បាន​ច្រើន​​បំផុត​ទាំង​ ១០ ​​​​​​​​​ក្នុង​ទស្សនាវដ្ដី ​Forbes​ ​ផ្សេង​ទៀត​រួម​មាន​​ One Direction ​លេខ៤​ Garth Brooks ​លេខ៦​ និង​ Taylor Swift ​លេខ​៨៕

 

អាន៖ ​ ធ្លាប់​ឃើញ Taylor Swift និង Justin Bieber ច្រៀង​ជាមួយ​គ្នា​ទេ?

 

ប្រែ​សម្រួល៖ ​ហេង សុធារិទ្ធិ ប្រភព៖​ dailymail, b​illboard​​