ធ្លាប់​ឃើញ Taylor Swift និង Justin Bieber ច្រៀង​ជាមួយ​គ្នា​ទេ?

  • 2015-06-30 13:06:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Taylor Swift និង Justin Bieber គឺ​សុទ្ធ​តែ​តារា​ល្បី​កំពូល​ៗ​ដូច​គ្នា​នៅ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ទំនាក់ទំនង​របស់​ពួក​គេ​ហាក់​មិន​សូវ​ប្រសើរ​ឡើយ​នា​ពេល​បច្ចុប្បន្ន។ ​មូលហេតុ​ត្រូវ​បាន​គេ​យល់​ថា ដោយសារ Taylor Swift ជា​មិត្ត​ល្អ​របស់ Selena Gomez ហើយ​នាង​មិន​ធ្លាប់​គាំទ្រ​ឲ្យ​ Selena ស្រឡាញ់​​គ្នា​ជាមួយ Justin Bieber ឡើយ។ ទោះ​យ៉ាង​ណា​មុន​មាន​រឿង​នេះ ពួក​គេ​ក៏​ធ្លាប់​ជា​មិត្តភ័ក្ដិ និង​ធ្លាប់​ច្រៀង​លើ​ឆាក​ជាមួយ​គ្នា​ម្ដង​ដែរ គឺ​ក្នុង​កម្មវិធី​តន្ត្រី​ទេសចរណ៍ Speak Now របស់​ Taylor Swift កាល​ពី​ខែ​សីហា ឆ្នាំ​២០១១។ តារា​ទាំង​ពីរ​រូប​បាន​ច្រៀង​បទ "Baby” ដែល​ជា​បទ​ល្បី​របស់ JB។ ចង់​ដឹង​ថា​ការ​សម្ដែង​របស់​តារា​ទាំង​ពីរ​រូប​ ស៊ី​ចង្វាក់​គ្នា​យ៉ាង​ណា​នោះ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​តែ​ម្ដង៖​​

 

ចុចអាន៖កំពូល​តារា​ល្បី​ៗ​ដែល​ច្រៀង​ផ្ទាល់​ពីរោះល្អ មិន​ចាំបាច់​ចាក់​ឌីស

ចុចអាន៖ធ្លាប់​ឃើញ Bruno Mars ច្រៀង​ត្រាប់​តាម​ Justin BieberនិងMichael Jackson អត់?

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖popsugar

អត្ថបទថ្មី