Chicharito ​​​​នៅ​​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ឲ្យ​ Real ទោះ​ឮ​ថា​អាច​ចេញ​ពី​ក្លិប

  • 2015-06-30 20:50:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Javier Hernandez ​ឬ​ហៅថា "Chicharito” ​ដែល​ក្លិប​ Real Madrid បាន​ខ្ចី​ជើង​ពី​ Manchester United ​កាល​រដូវ​កាល​មុន​ ​​និង​មាន​ពាក្យ​ចចាមអារ៉ាម​ថាអាច​នឹង​ត្រឡប់​ទៅ​បិសាច​ក្រហម​វិញ បាន​បង្ហាញ​ខ្លួន​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​ថ្មី​មួយ របស់​ក្រុមហ៊ុន​ Viva ជាមួយ​នឹង​មិត្ត​រួម​ក្រុម​ Real មួយ​ចំនួន​ទៀត។

 

 

ក្នុង​ឈុត​ស្ប៉ត​ពាណិជ្ជកម្ម​ក្រុមហ៊ុន​ Viva ដែល​ជា​ដៃ​គូ​របស់​​ក្លិប​ Real Madrid ផង​ដែរ ក៏​មាន​ការ​ចូល​រួម​ពី​តារា​ឆ្នើមៗ​មួយ​ចំនួន​របស់​ស្ដេច​ស​ដូច​ជា Chicharito, Toni Kroos, Keylor Navas និង​ Alvaro Arbeloa ​ក្នុង​ឯក​សណ្ឋាន​ឈុត​ពណ៌​ស​ក្នុង​ដី និង​ក្មេងៗ​ជា​ច្រើន​នាក់​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​មាន​ការ​លើក​ឡើង​ថា កីឡាករ​វ័យ​​២៧​ឆ្នាំ (Chicharito) អាច​នឹង​នៅ​ Real បន្ត​ទៀត៕

 

តោះ! ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ Ronaldo ៖ ព័ត៌មាន​មិន​ពិត​គួរ​តែ​ឈប់​ទៅ ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ Real ណាស់

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ bleacherreport

អត្ថបទថ្មី