ត្រចៀកកាំ និងយ៉ាងគួ មួយរឿងថើបគ្នា ៦០ដង ឡើងស្ពឹកបបូរមាត់
- 2015-06-30 21:07:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រចៀកកាំ និងយ៉ាងគួ មួយរឿងថើបគ្នា ៦០ដង ឡើងស្ពឹកបបូរមាត់
ចន្លោះមិនឃើញ
ក្នុងឱកាសសម្ពោធភាពយន្តថ្មីនៅខេត្ត Chongqing នាពេលថ្មីនេះ តារាសម្ដែង Vicki Zhao ដែលប្រិយមិត្តស្គាល់ច្រើនតាមរយៈតួ ត្រចៀកកាំ បាននិយាយពីឈុតថើបមាត់ជាមួយដៃគូសម្ដែង Huang Xiaoming ថា "មានគេនិយាយថាពួកយើងមានឈុតថើបគ្នាលើសពីម្ដង អ្នកខ្លះថាយ៉ាងហោចណាស់ ៦ដង ហើយអ្នកខ្លះថាលើសពី ១០ដង។ ប៉ុន្តែការពិត គឺលើសពី ៦០ដងទៅទៀត! ពួកយើងថើបគ្នាឡើងស្ពឹកបបូរមាត់អស់ហើយ"។
នៅក្នុងភាពយន្តថ្មី "Hollywood Adventures” Vicky Zhao និងHuang Xiaoming បានដើរតួជាគូស្នេហ៍កំប្លុកកំប្លែងមួយគូ។ បើទោះជាតារាទាំងពីររូបគឺជាមិត្ត ភក្ដិជិតស្និទ្ធនឹងគ្នាតាំងពីនៅរៀនមហាវិទ្យាល័យ ប៉ុន្តែនេះគឺជាខ្សែភាពយន្តដំបូងដែលពួកគេបានសម្ដែងជាមួយគ្នា។
នៅពេលអ្នកកាសែតសួរថាតើពួកគេមានអារម្មណ៍ពិបាកដែរទេនៅពេលថតឈុតថើបជាមួយគ្នា តារាស្រីវ័យ ៣៩ឆ្នាំរូបនេះបានឆ្លើយថា "ពួកយើងជាតារាសម្ដែងអាជីពទៅហើយ ដូច្នេះពេលសម្ដែង គឺយើងមិនដែលគិតពីរឿងអ្វីផ្សេងទេ"។
ខ្សែភាពយន្ត "Hollywood Adventures” ដែលចូលរួមសម្ដែងផងដែរដោយតារាល្បី Tong Dawei បរិយាយពីទេសចរចិនពីររូបដែលត្រូវគេបោកប្រាស់នៅអាមេរិក ហើយក៏ជាប់គាំងនៅ Hollywood។ ភាពយន្តនេះគឺជាស្នាដៃដឹកនាំដំបូងរបស់លោក Timonthy Kendall ដោយមានលោក Justin Lin ជាផលិតករ។ ភាពយន្តនេះបានចាប់ផ្ដើមបញ្ចាំងនៅប្រទេសចិន កាលពីថ្ងៃទី២៦ ខែមិថុនា ៕
ចុចអាន៖១២សន្លឹកស្រស់ស្អាត ស៊ីវិល័យពីតារាសេដ្ឋិនី ត្រចៀកកាំ
ចុចអាន៖តារាសម្ដែងហុងកុង Angelababy បានទទួលឱកាសសម្ដែងក្នុងរឿងហូលីវូដ
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ jaynestars