ក្រសួង​វប្បធម៌​ត្រៀម​ជំរុញ​ឲ្យ​យុវជន​ចូលរួម​ក្នុង​វិស័យ​វប្បធម៌​ជាតិ

  • 2014-09-16 19:12:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ជំទាវ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​នៅ​ព្រឹក​នេះ បាន​អំពាវនាវ​ដល់​យុវជន​ទាំង​អស់ ធ្វើ​យ៉ាង​ណា ចូលរួម​ថែរក្សា​ការពារ និង​ លើក​​​វប្បធម៌​ខ្មែរ ព្រោះ​ពួក​គេ​ជា​កម្លាំង​ស្នូល​សម្រាប់​ប្រទេស ដែល​មិន​អាច​ខ្វះ​បាន ក្នុង​កិច្ច​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ។

 

សូមចុចអាន៖  ដល់​រដូវ​​​ប៉ូលិស​​ច​រាចរណ៍បង្កើន​ការងារ​តាម​​ស្តុប​​​

 លោក ជំទាវ ភឿង សក្កុណា រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ និង វិចិត្រ​សិល្បៈ

ថ្លែង​បែប​នេះ នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្ដី​ពី ការ​បង្កើត​ព្រឹត្តិការណ៍​វប្បធម៌​យុវជន​ទូទាំង​ប្រទេស ដើម្បី​ត្រៀម​អបអរ​សាទរ​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​១៧ ឆ្នាំ​២០១៥ ធ្វើ​ឡើង​នៅ​សាល​សន្និសីទ​ក្រសួង ក្រោម​ការ​ចូលរួម​ពី​តំណាង​សាកល​វិទ្យាល័យ​រដ្ឋ និង​ឯកជន​ចំនួន​២១ និង​តំណាង​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន។

 

លោក​ជំទាវ​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ បាន​សង្កត់​ធ្ងន់​ថា កម្មវិធី​នា​ព្រឹក​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ត្រៀម​ខ្លួន​ដើម្បី​ចូលរួម​ឲ្យ​ផុលផុស សម្រាប់​ព្រឹត្តិការណ៍​វប្បធម៌ ដែល​នឹង​មក​ដល់​អំឡុង​៥​ខែ​ទៀត​នេះ។ ជា​ពិសេស យុវជន​ទាំង​អស់ ក៏​ត្រូវ​ត្រៀម​ខ្លួន​បង្កើត​នូវ​ស្នាដៃ​សិល្បៈ​របស់​ពូក​គេ​ក្នុង​ការ​ប្រកួត​ប្រជែង ស្រប​តាម​ពាក្យ​ស្លោក"បុរាណ​មិន​យឺត សម័យ​មិន​បរទេស"។

 

ទោះ​បី​ជា​យ៉ាង​ណា ក្នុង​នាម​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ដែល​មាន​និន្នាការ​អភិវឌ្ឍន៍​វិស័យ​វប្បធម៌​តាមរយៈ​ការ​ជំរុញ​ឲ្យ​យុវជន​ចូលរួម​ដូច្នេះ លោក​ជំទាវ​បាន​បើក​ឱកាស​ឲ្យ​សាធារណជន និង ​អ្នក​ចូលរួម​នៅ​ព្រឹក​នេះ​ចូលរួម​ទិតៀន​រិះគន់​រាល់​សកម្មភាព​ក្រសួង​នា​ពេល​កន្លង​មក​ផង​ដែរ ដើម្បី​ស្វែង​រក​បញ្ហា​រួម និង​ ឈាន​ទៅ​រក​ដំណោះ​ស្រាយ។ ការ​អនុវត្តន៍​បែប​នេះ ធ្លាប់​បាន​ទទួល​ជោគជ័យ​កាល​លោក​ជំទាវ​កាន់​តួនាទី​នៅ​ក្រសួង​អប់រំ៕

អត្ថបទ៖ សំ ជំនាញ