មាន​ទៅ​អន់​អី​​ជម្រើស​ជាតិ​ទៅ​លេង​ដល់​ឡាវ​ក៏​មាន​ខ្មែរ​គាំទ្រ​ច្រើន​ដែរ

  • 2014-10-13 17:06:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា កំពុង​តែ​បំពេញ​យុទ្ធនាការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ AFF Suzuki Cup 2014 ដែល​រៀបចំ​នៅ​ទីក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ ចាប់​ពី​ថ្ងៃ​ទី ១២ ដល់ ២០ តុលា ឆ្នាំ ២០១៤ ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ៤ ផ្សេង​ទៀត​មាន​ចំណាត់ថ្នាក់​ FIFA តិច​ជាង​គេ ដើម្បី​ដណ្ដើម​កៅអី​ចំនួន ២ ឡើង​ទៅ​វគ្គ​ជុំ​ផ្ដាច់ព្រ័ត្រ។

 

ឆ្លងកាត់​ការ​ប្រកួត​បើក​ឆាក​​ល្ងាច​ម្សិល​មិញ កម្ពុជា បាន​ចាញ់​ម្ចាស់​ផ្ទះ​ទាំង​ត្រដាបត្រដួស ៣ – ២។ កីឡាករ ឃួន ឡាបូរ៉ាវី មក​ពី​ក្លិប​ចម្ការកៅស៊ូបឹងកេត និង សុខ ចាន់រស្មី របស់​ក្លិប​ត្រាយអាស៊ី ជា​អ្នក​រក​គ្រាប់​បាល់​ឱ្យ​កម្ពុជា។ ក្នុង​ការ​ប្រកួត​នេះ​ គេ​សង្កេត​ឃើញ​បងប្អូន​ជា​ជនជាតិ​​ដែល​​រស់​នៅ និង សិក្សា នៅ​ទីនោះ​បាន​កាន់​ទង់ជាតិ​​កម្ពុជា ទៅ​គាំទ្រ​លើក​ទឹក​ចិត្ត​ក្រុម​ជម្រើស​ជាតិ​ដល់​ទីលាន​ផ្ទាល់​តែ​ម្ដង។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ ម៉ឺន រស្មី

អត្ថបទថ្មី