អូយ!ខ្មែរមានកន្លែងគេងអី​​​​​​​​​រ៉ូមែនទិក​ម៉េះ?

  • 2015-07-03 17:48:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧទ្យានជាតិ​គិរីរម្យ ជា​រមណីយដ្ឋាន​​ធម្មជាតិ​​ស្រស់​ស្អាតមួួយ ស្ថិត​ក្នុង​​ដែនសីម៉ា​ខេត្ត​កំពង់​ស្ពឺ។ តំបន់នេះ​អាច​​ទាក់ទាញ​​ទេសចរ​យ៉ាង​ច្រើន​នា​ចុង​សប្ដាហ៍ ដោយសារនៅមិនឆ្ងាយពីរាជធានី និងមាន​ផ្លូវថ្នល់រលូនងាយ​ធ្វើ​ដំណើរ​។ ក្រៅ​ពី​មាន​ខ្យល់​​អាកាស​បរិសុទ្ធត្រជាក់​​ចិត្ត និង​កន្លែង​កម្សាន្ត​ច្រើន​ដូច​ជា អតីត​ព្រះរាជដំណាក់​ស្ដេច ទឹក​ធ្លាក់​ទី​មួយ ទឹកធ្លាក់​ទី​ពីរ (មិន​សូវ​ពេញ​និយម) ទឹក​ធ្លាក់​ទី​បី និង​​ព្រៃ​ប្រឹក្សាជាដើម​ ក្នុង​បរិវេណ​តំបន់​នេះ មាន​កន្លែងស្នាក់នៅ​៥ប្រភេទ ដ៏​រ៉ូមែនទិកសម្រាប់​គូស្នេហ៍ ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ។ កន្លែង​ទាំង​​នេះ គឺ​មាន​នៅ​ក្នុង​រមណីយដ្ឋាន Vkirirom។

 

 

១. បឹង​កាឡូមាន​គ្រែ​១ និង​គ្រែ​២ -ថ្ងៃ​ធម្មតា ១១០ដុល្លារក្នុង​១យប់ -ថ្ងៃ​ចុង​សប្ដាហ៍ ១២៥ ដុល្លារក្នុង​១យប់

 

២. Luxury Tent មាន​គ្រែ​មួយ​ គេង​បាន​ពីរ​នាក់ -ថ្ងៃ​ធម្មតា ៧០ ដុល្លារក្នុង​១យប់ -ថ្ងៃ​ចុង​សប្ដាហ៍ ៧៨ ដុល្លារក្នុង​១យប់

 

៣. ផ្ទះ​លូគ្រែ​មួយ​គេង​បាន​ពីរ​នាក់ -ថ្ងៃ​ធម្មតា ៦០ ដុល្លារក្នុង​១យប់ -ថ្ងៃ​ចុង​សប្ដាហ៍ ៧០ ដុល្លារក្នុង​១យប់

 

៤. ផ្ទះ​ខ្មែរ មាន​គ្រែ​ពីរ​ -ថ្ងៃ​ធម្មតា ៥៦ ដុល្លារក្នុង​១យប់ -ថ្ងៃ​ចុង​សប្ដាហ៍ ៦៥ ដុល្លារក្នុង​១យប់

 

 

៥. តង់ គេង​ពីរនាក់​​ និង​ម្នាក់​ឯង​ក៏​បាន​ -ថ្ងៃ​ធម្មតា ២០ ដុល្លារក្នុង​១យប់ -ថ្ងៃ​ចុង​សប្ដាហ៍ ២០ ដុល្លារក្នុង​១យប់

 

 

អាន៖ ព្រះវិហារព្រះកែវមរកត កន្លែងទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​នៅ​ភ្នំពេញ

 

អត្ថបទ៖ អ៊ុំ សុភក្តិ