ពាក្យ "ស្គម" មួយមាត់បានធ្វើឱ្យ Ronaldo ខ្លាំងរហូតមកដល់បច្ចុប្បន្ន
- 2015-07-04 16:01:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក្យ "ស្គម" មួយមាត់បានធ្វើឱ្យ Ronaldo ខ្លាំងរហូតមកដល់បច្ចុប្បន្ន
ចន្លោះមិនឃើញ
Cristiano Ronaldo បានបញ្ជាក់ថាមកពីពាក្យថា "ស្គមខ្លាំងពេកមិនអាចចូលលេងបាល់ទាត់បាន " ទើបធ្វើឱ្យរូបគេប្រឹងប្រែងហ្វឹកហាត់រហូតមានសាច់ដុំនិងមានសមត្ថភាពដូចបច្ចុប្បន្ននេះ។
Ronaldo បានថតវីដេអូមួយឱ្យក្រុមហ៊ុន Nike និយាយពីខ្សែជីវិតខ្លីមួយដែលរៀបរាប់កាលពីរូបគេនៅវ័យ១២ឆ្នាំ។ នៅគ្រានោះរូបគេបានដឹងខ្លួនឯងច្បាស់ទៅហើយថាមានទេពកោសល្យខាងបាល់ទាត់ ប៉ុន្តែដោយសារតែមានរាងស្គមមិនសូវមានកម្លាំងទើបធ្វើឱ្យមានអ្នកនិយាយមិនល្អដាក់រូបគេ។ ចាប់តាំងពីពេលនោះមក អតីតកីឡាករ Man Utd រូបនេះបានប្រើពាក្យមួយឃ្លាដែលគេថាឱ្យនោះ ដើម្បីប្រឹងប្រឹងហ្វឹកហាត់ទាំងចិត្តទាំងកាយ រហូតមានរូបរាងមាំមួននិងពូកែរហូតដល់ពេលនេះ។
ចង់ដឹងថា ខ្សែប្រយុទ្ធល្បីឈ្មោះរបស់ Real Madrid ខាងលើនិយាយអ្វីថែមទៀតនោះសូមទស្សនាវីដេអូខាងក្រោមនេះ៖
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ bleacherreport