World Cup នារី៖ អាមេរិក លើកពានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ក្រោយឈ្នះជប៉ុន
- 2015-07-06 15:33:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
World Cup នារី៖ អាមេរិក លើកពានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ក្រោយឈ្នះជប៉ុន
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិនារីអាមេរិក បានក្លាយជាក្រុមដំបូងគេ ដែលលើកពាន Women's World Cup បាន៣សម័យកាល ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីយកឈ្នះលើក្រុមជើងឯកចាស់ជម្រើសជាតិជប៉ុន ដោយលទ្ធផល ៥-២ អម្បាញ់មិញនេះ។
បើកការប្រកួតបានតែ១៦នាទី ក្រុមជើងខ្លាំងអាមេរិក បានលត់ក្រុមនារីអាស៊ី ដល់ទៅ ៤-០ ដោយខ្សែបម្រើវ័យ៣២ឆ្នាំ Carli Lloyd រកបាន Hat-trick នៅនាទី៣, ៥ និងនាទី១៦ ខណៈដែលខ្សែបម្រើវ័យ២៧ឆ្នាំ Lauren Holiday រកបាន១គ្រាប់ដែរនៅនាទី១៤។ យ៉ាងណាក្ដី ជប៉ុនរកបាន២គ្រាប់វិញ នៅនាទី២៧ ដោយកីឡាការិនីវ័យ២៧ឆ្នាំ Yuki Ogimi និងគ្រាប់បាល់ Own-goal របស់ខ្សែការពារអាមេរិក Julie Johnston នាទី៥២ ប៉ុន្តែ២នាទីបន្ទាប់កីឡាការិនី Tobin Heath បានបង្ហើយគ្រាប់ចុងក្រោយទៀត។
ជ័យជម្នះនេះ មានន័យថាក្រុមនារីអាមេរិក ជាក្រុមដែលលើកពាន Women's World Cup បាន៣សម័យកាល (១៩៩១, ១៩៩៩, ២០១៥) ច្រើនជាងគេបំផុត តាមពីក្រោយដោយក្រុមនារីអាល្លឺម៉ង់ ធ្លាប់លើកបាន២សម័យកាល (២០០៣, ២០០៧) ខណៈដែលជប៉ុន ធ្លាប់លើកបាន១ដង កាលឆ្នាំ២០១១៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bbc