៨យ៉ាងដែលអ្នកប្រហែលមិនដឹងពីតុក្កតាឆ្មាកណ្ដុរ
- 2015-07-08 12:43:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៨យ៉ាងដែលអ្នកប្រហែលមិនដឹងពីតុក្កតាឆ្មាកណ្ដុរ
ចន្លោះមិនឃើញ
ត្រលប់ទៅកាលពីជាង១០ឆ្នាំមុនរឿង គំនូរជីវចល Tom and Jerry ដែលគេនិយមហៅថា តុក្កតាឆ្មាកណ្ដុរ គឺជារឿងដ៏មានប្រជាប្រិយភាពមួយក្នុងចំណោមរឿងគំនូរជីវចលទាំងឡាយ។ សម្រាប់អ្នកដែលនិយមទស្សនា Tom and Jerry តើអ្នកដឹងអ្វីខ្លះពីរឿងមួយនេះ?
ខាងក្រោមនេះគឺជាចំណុច៨យ៉ាង ដែលអ្នកមិនប្រាកដថាបានដឹងពីរឿងគំនូរជីវចលTom and Jerry៖
១. តាមពិត Tom and Jerry ត្រូវបានបង្ហាញខ្លួនក្នុងខ្សែភាពយន្តមួយនាឆ្នាំ១៩៨៤ តែដោយសារកើតមានបញ្ហាបន្តិចបន្តួចទើបត្រូវគេរំសាយចោលវិញ។ ប៉ុន្តែ Jerry ធ្លាប់បានបង្ហាញខ្លួនក្នុងល្ខោននិយាយមួយរួចមកហើយនៅក្នុងឆ្នាំ១៩៤៤។
២. អ្នកបង្កើតគំនូរជីវចលនេះគឺលោក William Hanna និង Joseph Barbera បានបង្កើតនូវគំនូរជីវចលល្បីៗដទៃទៀតដែរ ដូចជា Scooby-Doo, The Smurfs, The Flintstones, ឬ Yogi Bear ជាដើម។
៣. Tom and Jerry គឺជាឈ្មោះមួយដែលទទួលបានពីការប្រកួតស្វែងរកឈ្មោះសម្រាប់តួអង្គទាំងពីរនេះ។ ដំបូងឡើយ Tom ត្រូវបានគេដាក់ឈ្មោះថា Jasper ចំណែកឯ Jerry វិញគឺគ្មានឈ្មោះនៅឡើយ។
៤. នៅក្នុងឆ្នាំ១៩៧៥ Tom and Jerry គឺជាមិត្តភ័ក្ដិដ៏ល្អ ដែលពួកគេធ្វើដំណើរកម្សាន្ត ដោះស្រាយបញ្ហា និងចូលរួមកម្មវិធីប្រកួតជាមួយគ្នា ប៉ុន្តែមិត្តភាពនេះមិនបានយូរអង្វែងនោះទេ។
៥. នៅក្នុងភាគមួយមានឈ្មោះថា Spike & Tyke ដែលបង្កើតនៅឆ្នាំ១៩៥៧ ហើយភាគនោះគឺ Tom ត្រូវបានឆ្កែឪពុកនិងកូននាំគ្នាធ្វើបាបយ៉ាងចាស់ដៃ។ គួរឲ្យស្ដាយដែលភាគហ្នឹងផលិតបានតែប៉ុន្មានឈុតហ្នឹង មុនពេលស្ទូឌីយោត្រូវបានបិទចោល។
៦. គំនូរជីវចល Tom and Jerry ទទួលបានពានរង្វាន់ច្រើនជាងគេបំផុតសម្រាប់គំនូរជីវចលជាឈុតខ្លី ដោយទទួលបានពានរង្វាន់ Academy Award ដល់ទៅ៧។
៧. នៅឆ្នាំ២០០០ Tom and Jerry ត្រូវបានទស្សនាវដ្ដី Time ចាត់ទុកជាកម្មវិធីទូរទស្សន៍ដ៏អស្ចារ្យបំផុត។
៨. នៅវគ្គចុងក្រោយនៃ Tom and Jerry ដែលផលិតដោយ Hanna Barbara Cartoons គឺជាចុងបញ្ចប់ដ៏អាក្រក់បំផុតនៅពេលដែល Tom និង Jerry ធ្វើអត្តឃាតនៅលើផ្លូវរថភ្លើង៕
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ truffleshuffle