នាឡិកា​ Casio​ ដែល​យុវជន​ខ្មែរ​ធ្លាប់​ពាក់​កាល​វ័យ​កុមារ​ នឹង​ផលិត​ជា​ Smart Watch​ ទៅ​ផ្ដួល​ Apple Watch

  • 2015-07-06 16:54:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Casio​ ដែល​ជា​ម៉ាក​នាឡិកា​ដៃ​ដ៏​​​ល្បី​មួយ​របស់​ជប៉ុន​ និង​មាន​ប្រជាជន​ខ្មែរ​ជា​ច្រើន​ធ្លាប់​ពាក់​កាល​នៅ​វ័យ​កុមារ​ ត្រូវ​បាន​គេ​ប្រកាស​ថា​ នឹង​ផលិត​ជា​នាឡិកា​ឆ្លាតវៃ​នៅ​ឆ្នាំ​២០១៦​ខាង​មុខ​នេះ ​ដើម្បី​​ប្រកួត​ប្រជែង​ជាមួយ​ Apple Watch ​និង​ Smartwatch​ ដទៃ​ទៀត។

 

 នាឡិកា Casio​ 

 

យោង​ទៅ​តាម​សារព័ត៌មាន​ Wall Street Journal​ បាន​ឲ្យ​ដឹង​ថា​ Smartwatch​ ដែល​ក្រុមហ៊ុន​ជប៉ុន​គ្រោង​នឹង​ផលិត​នេះ​នឹង​មាន​មុខ​ងារ​មួយ​ចំនួន​ដូច​គ្នា​ទៅ​នឹង​មុខ​ងារ​ដែល​មាន​នៅ​លើ​ Apple Watch​ ដែរ។

 

ចំពោះ​តម្លៃ​វិញ​ក៏​ប្រហាក់​ប្រហែល​នឹង​ Apple Watch​ ដែរ​ គឺ​ប្រមាណ​ជា​ ៣៤៩​ដុល្លារ​សហរដ្ឋអាមេរិក ដែល​អាច​នឹង​ចេញ​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​ជប៉ុន​ និង​អាមេរិក​នា​​ចុង​ខែ​មីនា​​ ឆ្នាំ​២០១៦។ លោក​ Kashio ​​ប្រធាន​ក្រុមហ៊ុន​ Casio រំពឹង​ថា​ នឹង​អាច​រក​ចំណូល​បាន​៨០​លាន​ដុល្លារ​ ចំពោះ​ការ​លក់​​​Smartwatch​ នេះ។

 

ចាំ​មើល​មើល៍​ ថា​នាឡិកា​ Casio ពេល​ផលិត​ជា​ Smartwatch ​ឡូយ​ប៉ុណ្ណា?​

 

-ចុច​អាន៖ Smart Watch មួយ​សមត្ថភាព​មិន​ធម្មតា​​តម្លៃ​លក់​ ២៨ ដុល្លារ

 

 

ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង​ ប្រភព​៖ phonearena, hardwarezone