ងារ "គូស្វាមីភរិយាគំរូ" ក្នុងសិល្បៈ២គូរបូតបាត់ ឥឡូវមើល៤គូនេះវិញ
- 2015-07-08 16:55:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ងារ "គូស្វាមីភរិយាគំរូ" ក្នុងសិល្បៈ២គូរបូតបាត់ ឥឡូវមើល៤គូនេះវិញ
ចន្លោះមិនឃើញ
អស់ពេលជិត២០ឆ្នាំហើយ នៅក្នុងសង្គមសិល្បៈខ្មែរ មានលឺពាក្យថា "គូស្វាមីភរិយាគំរូ" ដែលដំបូងឡើយ ចន ច័ន្ទលក្ខិណា និងយុត្ថារ៉ា ឆានី គឺជាអ្នកគ្រងងារនេះ ប៉ុន្តែក្រោយពីពួកគេទាំងពីរបានដើរដល់ផ្លូវបំបែកកាលពីឆ្នាំ ២០១៤ ងារនេះ ត្រូវបានធ្លាក់ទៅលើគូរបស់ យ៉ែម សំអូន និង យ៉ាន លីនដា។
មិនបានប៉ុន្មានផង គូស្វាមីភរិយាមួយគូនេះ ក៏ផ្ទុះរឿងឈ្លោះប្រកែកគ្នាដោយភាគីខាងស្រីចោទថា ខាងប្រុសលួចមានស្នេហាភេទដូចគ្នា និងបានប្រើអំពើហិង្សាលើខ្លួនទៀត។ យោងលើហេតុផលនេះ យ៉ាន លីនដា បានវេចបង្វេចឡើងយន្តហោះ ទៅអូស្ត្រាលីបាត់មកទល់សព្វថ្ងៃ។ បើទោះមិនទាន់បានកាត់ផ្ដាច់ឈ្មោះជាស្វាមី ភរិយាពីគ្នាក្រោមអំណាចតុលាការ ប៉ុន្តែជម្លោះនេះ បានធ្វើពួកគេបានរបូតងារ "គូស្វាមីភរិយា" ទៅបាត់។
ដូច្នេះ ងារខាងលើ គួរធ្លាក់ទៅគូស្វាមីភរិយាសិល្បៈ(ជាអ្នកសិល្បៈទាំងសងខាង)គូណាវិញ ក្នុងចំណោម៤គូខាងក្រោម? អីចឹងតោះ...ជួយគ្នារកឲ្យឃើញ។
១យក់ ឋិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត៖ និយាយពីវ័យ ទាំងពីរនាក់មានវ័យក្មេងខ្ចីជាងគូស្វាមីភរិយា ផ្សេងទៀត ប៉ុន្តែពីនិយាយវ័យអាពាហ៍ពិពាហ៍ ពួកគេវែងឆ្ងាយជាងគេ ក្រោយបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាប្រមាណ ១០ឆ្នាំហើយ ហើយបច្ចុប្បន្នតារាចម្រៀង និងអតីតតារាចម្រៀងទាំងពីរដួងនេះ មានបុត្រចំនួន២នាក់ហើយ។
២.ខាត់ សុឃីម និង អ៊ិន សុបញ្ញា ហៅ "ផាណូ" ៖ ខាត់ សុឃីម បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ផាណូ កាលពីថ្ងៃទី ១២.១២.១២។មកដល់បច្ចុប្បន្ន ពួកគេមានបង្កើតបានកូនស្រីម្នាក់ជាចំណងដៃហើយឈ្មោះ បញ្ញា ហ្វូតូស្អាត។
៣.គង់ សុជាតិ និងជា វិបុល ៖ គង់ សុជាតិ បានបញ្ចប់ភាពជាមេម៉ាយរបស់ខ្លួន ដោយបានរៀបការជាមួយពិធីករ ជា វិបុល នៅចុងឆ្នាំ ២០១៣។ ក្រៅពីកូនស្រីទាំងពីររបស់ គង់ សុជាតិ ជាមួយស្វាមីមុន ពួកគេទាំងពីរមិនទាន់បង្កើតបានបុត្រម្នាក់រួមគ្នានៅឡើយទេ។
៤.សុខ ចាន់ធីតា ហៅ កាតុ និងតន្ត្រីករ គង់ សុគន្ធា ហៅ "ខ្យង"៖ ពួកគេទាំងពីរ បានរៀបអាពាហ៍ពិពាហ៍ក្លាយជាគូស្វាមីភរិយាពេញច្បាប់ប្រមាណ ៧ឆ្នាំហើយ។ នាង និងស្វាមីទើបបានបង្កើតបានបុត្រីម្នាក់ដោយដាក់ឈ្មោះថា គង់ សុណានជីញ កាលពីដើមឆ្នាំ២០១៤។
សរុបមក គូស្វាមីភរិយាទាំង៤គូខាងលើនេះ មិនមានដែលមានលេចធ្លាយព័ត៌មានរកាំរកូសក្នុងគ្រួសារឡើយ ក្រៅតែពីភាពផ្អែមល្ហែមជាមួយគ្នាស្ទើរគ្រប់ទីកន្លែង។
អីចឹងតោះ...គូណាសមទទួលងារ "គូស្វាមីភរិយា" គំរូក្នុងសិល្បៈបន្ត?
អត្ថបទ៖ ទារិកា