សាក​ប៉ុន្មាន​​វិធី​នេះ​មើល៍ ​ក្រែង​​​​​​សំចៃ​​ថ្លៃ​ប្រេង​​​បាន​ខ្លះ

  • 2015-07-10 14:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​ថ្ងៃៗ​ចាក់​សាំង​ប៉ុន្មាន​លីត្រ? ​គិត​ជា​លុយ​អស់​ប៉ុន្មាន? ​ធ្លាប់​គិត​រក​​វិធី​សាស្ត្រ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ថ្លៃ​ប្រេង​នេះ​អត់? ​ចឹង​សាក​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ មើល​ក្រែង​បាន​ប្រយោជន៍​ខ្លះ៖

 

១.ចាក់​ប្រេង​ពេល​ណា​ល្អ?៖ ពេល​យប់ ​ឬ​ពេល​ព្រឹក​ព្រលឹម ​ជា​ពេលវេលា​ល្អ​បំផុត ​សម្រាប់​ចាក់​ប្រេង ព្រោះ​អាកាសធាតុ​ចុះ​ទាប ​ប្រេង​សាំង​មិន​ហួត​ដូច​ចាក់​ពេល​ថ្ងៃ​ក្ដៅ។

២.ជ្រេ​តម្លៃ​មុន​ចាក់៖ តម្លៃ​ពី​ស្ថានីយ ១​ទៅ​មួយ​​អាច​តម្លៃ​ខុស​គ្នា។ ដូច្នេះ​កុំ​ដោយ​សារ​តែ ស្ថានីយ​ប្រេង​ជិត តម្លៃ​ថ្លៃ​​សុខចិត្ត ខ្ជះខ្ជាយ​ ខ្ជិល​ជិះ។ តែ​ក៏​មិន​ត្រូវ​ឆ្ងាយ​ពេក​ដែរ។

៣.​គួរ​មាន​កាត​សមាជិក៖ ​ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ខ្លះ (៥-១០%) ​​ពី​​បណ្ដា​​ស្ថានីយ​ឥន្ធនៈ​មួយ​ចំនួន​ ​ការ​បង្កើត​កាត​សមាជិក​នៅ​តាម​ស្ថានីយ​មួយ​ចំនួន​​​​ដូចជា តេលា សូគីម៉ិច ​ឬ​កាល់តិច​ជាដើម។

កាត​សមាជិក​​ស្ថានីយ​ឥន្ធនៈ​តេលា

 

៤.កុំ​ជិះ​រហូត​ដល់​អស់​ប្រេង​ពី​ធុង ​តែ​ក៏​មិន​ត្រូវ​ពេញ​ហៀរហូរ​ដែរ៖ មិន​គួរ​ជិះ​រហូត​ហួត​ប្រេង​ពី​ធុង​ឡើយ។ ​បើ​ឧស្សាហ៍​ជិះ​រហូត​ដល់​រលត់ ​នោះ​ម៉ាស៊ីន​នឹង​ស៊ី​ប្រេង​ជាង​មុន។ ​គួរ​បង្កើន​ការ​យក​ចិត្ត​ទុកដាក់ ​និង​ឧស្សាហ៍​មើល​កុងទ័រ។ ម្យ៉ាង​ទៀត​ក៏​ជា​គ្រោះ​ថ្នាក់​១​ដ៏​ធំ ​សម្រាប់​អ្នក​ប្រើ​ម៉ូតូ​កូន​ទា (លេខ​អូតូ​តូចៗ ដូចជា Scoopy, Today...) ​ដែល​អាច​បណ្ដាល​ឲ្យ​ខូច​ក្បាល​បឺត​​សាំង​ពី​ធុង[តម្លៃ​ក្បាល​បឺត​អាច​ចាប់​ពី ១០ម៉ឺន​រៀល​ឡើង] ចូល​បេន។ តែ​បើ​ពេញ​ធុង​ពេក ​យានយន្ត​មួយ​ចំនួន​អាច​ឈ្លក់ ម៉ាស៊ីន​​ដំណើរ​ការ​អត់​ស្រួល។

៥.ឥវ៉ាន់​មិន​ចាំបាច់​យក​ចេញ​ទៅ៖ ដឹក​ធ្ងន់​ស៊ី​ប្រេង​ច្រើន ​ជា​ទ្រឹស្ដី​សមាមាត្រ។ ដូច្នេះ ​បើ​ឥវ៉ាន់​មិន​ចាំ​បាច់ (ដែល​​មាន​ក្នុង​ឡាន) ​គួរ​តែ​​យក​ចេញ ព្រោះ​អាច​សន្សំសំចៃ​សាំង/ម៉ាស៊ូត​ដែល​ចំណាយ យ៉ាង​ហោច​ក៏ ១-២%​ដែរ។

៦.ឆែក​មើល​សំពាធ​កង់៖ បើ​កង់​ធូរ ​ម៉ាស៊ីន​ប្រឹង​ខ្លាំង​ជាង ​ធម្មតា។ ប្រឹង​ខ្លាំង ស៊ី​ប្រេង​ច្រើន។

៧.កុំ​បើក​បំបោល៖ កុំ​ជិះ​កញ្ចក់ ​រោទិ៍ ងូងងាកៗ ​ ល្បឿន​ថេរ ​នៅ​តែ​ជា​មធ្យោបាយ​​សន្សំសំចៃ​ប្រេង។ ពេល​បញ្ឆេះ​កុំ​តម្លើង​ល្បឿន​កប់ៗ ឬ​ពេល​ឈប់​កុំ​ចាប់​ហ្វ្រាំង​ឈប់​ភ្លាមៗ។

៨.ត្រួត​ពិនិត្យ​យានយន្ត​ឲ្យ​ទៀងទាត់៖ ​ឡាន​/ម៉ូតូ​ចាស់ ​ស៊ី​ប្រេង ​ពិត​ជា​ត្រូវ ​ប៉ុន្តែ​មិន​មែន ១០០%​ទេ ប្រសិន​បើ​យើង​ថែទាំ​បាន​ល្អ​ដូចជា ​ដូរ​ប្រេង​ម៉ាស៊ីន​ឲ្យ​បាន​ទៀងទាត់ ​​សំអាត​សំបុក​អ៊ែរ ​ជា​ដើម ​នោះ​ក៏​ជា​ផ្នែក​មួយ​ជួយ​សំចៃ​ដែរ។

 

អាន៖ មានអ្នកប្រាប់​Sabay នូវ​ល្បិច​​ពី​ក្រោយរបរ​​លក់​សាំង​ដប

 

ដោយ៖ ខ្លាឃ្មុំតូច ប្រភព៖ cudlautosmart​

អត្ថបទថ្មី