ចន ច័ន្ទលក្ខិណា ថា​ បាន​ទៅ​រក​ព្រះសង្ឃ​មែន តែ​មិនមែន​ទៅ​មើល​ខែ ឆ្នាំ ទេ គឺ....?

  • 2015-07-10 21:33:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


“ខ្ញុំ​ពិតជា​បាន​ទៅ​រក​ព្រះសង្ឃ​មែន តែ​មិនមែន​ទៅ​គន់គូរ​រក​មើល​ពេលវេលា​ល្អ​ ដើម្បី​រៀបការ​នោះ​ទេ តែ​ខ្ញុំ​ជូន​សង្សារ​ខ្ញុំ​គឺ​បង ឡុង ឲ្យ​ព្រះសង្ឃ​ស្រោច​ទឹក​លើករាសី​ឲ្យ​តែ​ប៉ុណ្ណោះ”។ អ្នក​មេម៉ាយ​ចាយ​រាង និយាយ​ប្រាប់ Sabay។

 

 

ខ្ញុំ​បាន​ទៅ​រក​លោក​ឲ្យ​ស្រោច​ទឹក​នៅ​វត្ត​មួយ​កន្លែង​ស្ថិតនៅ​ជិត​ភ្នំ​ឧត្ដុង្គ ឲ្យ​ជួយ​ប្រោះព្រំ​ស្រោច​ទឹក​លើករាសី​ធម្មតា​ប៉ុណ្ណោះ ហើយ​មិន​បាន​ចាំ​ថា​វដ្ដ​នោះ​ឈ្មោះ​អី​ទេ  មិនមែន​ដូច​ព័ត៌មាន​មួយ​ចំនួន​ដែល​ចេះតែ​ចុះ​ផ្សាយ​នោះ​ទេ។ តារា​បង្ហាញ​ម៉ូដ​ខាងលើ​ក៏​បាន​បន្ថែម​ផង​ដែរ​ថា ការ​រៀបមង្គលការ​នេះ​បាន​កំណត់​រួចហើយ គឺ​នៅ​ពីរ​ឆ្នាំ​ទៀត។

 

 

 

ចំពោះ​សំនួរ​ថា​ ហេតុអ្វី​បាន​ជា​គូស្នេហ៍​របស់​អ្នក​នាង​ត្រូវ​បាន​គេ​អញ្ជើញ​ទៅ​ថត​ឲ្យ​សម្អាងការ ប៉ារ៉ាឌី ជាមួយ​ដែរ​នោះ ត្រូវ​ពិធី​ការិនី​កម្មវិធី សមាគម​ជុំ​មិត្ត​ថា "គេ​មិន​បាន​អញ្ជើញ​គាត់​ទេ តែ​ខ្ញុំ​ជា​អ្នក​ហៅ​គាត់​ឲ្យ​មក​ថត​រូប​ជា​ក្នុង​ស្ទូឌីយោ​ពីរ បី សន្លឹក​ទៅ ព្រោះ​ពី​មុន​មក​មិន​ធ្លាប់​បាន​ថត​លក្ខណៈ​ផ្លូវការ​ចឹង​ទេ ធ្លាប់​តែ​ថត​លេង​តាម​ទូរសព្ទ​លេង​ប៉ុណ្ណោះ។ តែ​ខាង​ម្ចាស់​សម្អាងការ​ចឹង​ឲ្យ​គាត់​ស្លៀក​ជា​ឈុត សម្រាប់​ដាក់​កាតាឡុក​ទុក​ឲ្យ​មើល​តែម្ដង​ទៅ ហើយ​ថត​បាន​ពីរ​ឈុត​នឹង​គេ​ដែរ។”

 

 

កាលពី​យប់​ថ្ងៃ​ពុធ សប្ដាហ៍​នេះ ​អ្នកនាង ចន ច័ន្ទលក្ខិណា បាន​បង្ហោះ​រូបថត​កូន​កំលោះ - ក្រមុំ​ប៉ុន្មាន​សន្លឹក​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook ដែល​ធ្វើឲ្យ​មហាជន​ជាច្រើន​ចាប់អារម្មណ៍ និង​​ បាន​ចោត​ជា​សំណួរ​ថា តើ​ពួកគាត់​នឹង​រៀបការ​ជាមួយ​គ្នា​ឆាប់​ៗ​នេះ​មែន  ហើយ​នេះ​ជា​រូបថត​មង្គល​ការ​របស់​គាត់​ឬ ”៕

 

 

 

អត្ថបទ៖ទ្រី រ៉ាវី

 

អត្ថបទថ្មី