បើ​ចង់​ Trekking ​គួរ​​យករបស់​​អ្វី​តាម​ខ្លួនខ្លះហ្ន៎?

  • 2015-07-10 22:50:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្វី​ជា Trekking? ​អ្នក​ធ្លាប់ Trekking ដែរ​ឬ​ទេ? មិត្ត​អ្នកអាន​ខ្លះ​ប្រហែល​ជា​ធ្លាប់ ខណៈ​អ្នក​ខ្លះបែប​មិន​ដែល​សាក​ល្បងទេ។ ពាក្យ​នេះ​​ចង់​សំដៅ​ទៅ​លើ​ដំណើរ​កម្សាន្ត តាម​ភ្នំ តាម​ព្រៃ​ប្រឹក្សា ដោយ​ថ្មើរជើង។ចំពោះ​ដំណើរ​កម្សាន្ត​នេះ​ដែរ គឺ​គេ​បង្កើត​ឡើង​សម្រាប់​ផ្ដល់​ជូន អ្នក​ចង់​បាន​បទពិសោធន៍​ថ្មី ប្លែកនិងអ្នក​ចូល​ចិត្ត​ធម្មជាតិ ប៉ុន្តែ​អ្នក​គួរ​យល់​ដឹង​ដែរ​ថា របស់​អ្វី​ខ្លះគួរ​ដាក់​តាម​ខ្លួន?

 

លោកកាណាល់ អ្នកផ្ដល់ពត៌មាន​ខាង Trekking នៅ​រមណីយដ្ឋានធម្មជាតិ​គិរីរម្យ ប្រាប់​ថា ភ្ញៀវអាច​ដាក់​របស់​របរ​​នានា​ដូច​ខាងក្រោម៖

សកម្មភាព Trekking នៅ​គិរីរម្យ

 

១. ទឹក ភេសជ្ជ និង​អាហារ ពេល​ដើរ​ព្រៃ ឬ​ឡើង​​ភ្នំ អ្នកដំណើរ​ច្បាស់​ជា​ស្រែក​ទឹក ដូច្នេះ​អ្នក​ត្រូវ​ដាក់​ទឹក​ឬ​ភេសជ្ជ​ជាប់​ខ្លួន ១ដប ឬ ២​ដប​ជានិច្ច។ ចំណែក​អាហារ​ក៏​សំខាន់​ដែរ ហើយ​​អ្នកអាច​ដាក់​អាហារ​​ក្រៀមញ៉ាំ កំដរ​មាត់​ដើម្បី​កុំ​ឱ្យ​ឆាប់​ហេវ​ហត់​អស់​កម្លាំង។

 

២. អាវ​ដៃវែង បើ​ទោះ​រដូវ​ភ្លៀង​ឬ​ក្ដៅ អ្នក​ត្រូវ​អាវ​ឱ្យ​ជិតៗ ព្រោះក្នុង​ព្រៃ​ភ្នំ​ អាកាសធាតុ​ត្រជាក់ ដែល​អាច​ឱ្យ​អ្នក​ផ្ដាសាយ ឬ​ឈឺ​ និង​ដើម្បី​ការពារ​សត្វ​ល្អិតផងដែរ។

 

៣. ថ្នាំ​​ការពារ

-ថ្នាំ​ការពារ​សត្វ​ល្អិតទិច​ឬ​ខាំ៖ ក្នុង​ព្រៃ​សំបូរ​​សត្វ​ល្អិត​ច្រើន ដែល​​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ ម៉្លោះហើយ​ថ្នាំ​​ការពារ​សត្វ​ល្អិត​ ជា​របស់​ដែល Trekker មិន​គួរ​មើល​រំលង។

 

-ថ្នាំ​បង្ការ​ជំងឺ៖ ដើរ​ព្រៃ​ភ្នំ​អាច​កើត​ជំងឺ​ផ្សេងៗ ដូច​ជា​គ្រុនក្ដៅ ឈឺក្បាល កើត​ខ្យល់ និង​រាករូស​ជាដើម។ កុំ​ចោល​ថ្នាំ​ប្រភេទ​នេះ​ឱ្យ​សោះ​។

 

-ថ្នាំ​របួស​៖ អំឡុង​ពេល​ធ្វើ​ដំណើរ​កម្សាន្ត Trekker ​អាច​ដួលដាច់​​រលាត់​ស្បែក ឬ​មុត ដូច្នេះ​​អ្នក​ត្រូវ​ដាក់​ថ្នាំ​លាប និង​លាង​របួស​តាម​ខ្លួន។

 

៤. អាវ​ភ្លៀង និង ​ឆត្រ

នៅ​តាម​តំបន់​ព្រៃ​ភ្នំ​ អាកាសធាតុ​មាន​ការ​​ប្រែប្រួល ដូច​នេះ​សូម​កុំ​ចោល​អាវ​ភ្លៀវ​ឱ្យ​សោះ។ សម្រាប់​ខែ​ក្ដៅ ភ្លៀវ​អាច​យក​ឆត្រទៅ​ជាមួយ។

  ៥. ផ្សេងៗ ចំណុច​នេះ Trekker អាច​យក​របស់​ផ្សេងៗ​ជាប់​ខ្លួន​ដូចជា ខ្សែ ដែកកេះ កន្ត្រៃ កូន​កាំបិត ​ជាដើម ទុក​ប្រើប្រាស់​ក្នុង​ពេល​ចាំបាច់​ណា​មួយ។

 

 

 

 

លោកកាណាល់និយាយ​ថា នៅ​គិរីរម្យ​មាន​តំបន់ Trekking ចំនួន​ពីរ គឺ​វង្ស​តូច​ចម្ងាយ​៥គីឡូ ដើរ​រយៈ​ ២ ទៅ ៣ ម៉ោង រីឯ​វង្ស​ធំ​ចម្ងាយ ១០​គីឡូ​ម៉ែត្រ ដើរ​ប្រហែល ​៤ ទៅ ៥​ ម៉ោង។ លោក​ថា​អ្នកដំណើរ ត្រូវ​ពាក់​អាវ​វែង ស្បែកជើងឃ្លុប ​ស្រោម​ជើង ​​​ឱ្យ​បាន​ត្រឹមត្រូវ ជៀសវាង​ពាក់​អាវ​ដៃ​ខ្លី និង​ស្បែកជើង​សង្រែក។ មួយ​ទៀត​ Trekker គួរ​កាន់មែក​ឈើ ឬ​ដំបង​មួយ​ក្នុង​ដៃ ដើម្បី​ទប់​លំនឹង និង​ការពារ​សត្វ​​ផ្សេងៗ។ ​​

 

 

៦​តំបន់​នៅ កំពត​ ទេសភាព​អស់​ទាស់​​ ​អ្នក​ទេសចរណ៍​ពិបាក​បំភ្លេច ​

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ

 

អត្ថបទថ្មី