៥ វិធីជាការសុំទោសដ៏ល្អបំផុតចំពោះគូស្នេហ៍
- 2015-07-11 21:58:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ វិធីជាការសុំទោសដ៏ល្អបំផុតចំពោះគូស្នេហ៍
ចន្លោះមិនឃើញ
ស្ថិតនៅក្នុងជីវិតជាគូស្នេហ៍ នរណាក៏ដូចគ្នាដែរតែងជួបបញ្ហាដែលធ្វើឲ្យភាគីម្ខាងទៀតមានការអាក់អន់ស្រពន់ចិត្តជាពិសេសបុរសៗនេះឯង។ ដូច្នេះប្រសិនបើជួបរឿងបែបនេះ ហើយចង់ឲ្យគេអភ័យទោសឲ្យ សាក ៥ វិធីសុំទោសខាងក្រោមនេះ ដឹងតែខាងស្រីគេអត់អោនឲ្យម៉ង៖
១.គ្រាន់តែនិយាយសុំទោសធម្មតា
ប្រសិនបើដឹង និងមានការសោកស្ដាយចំពោះកំហុសបានធ្វើលើមនុស្សដែលអ្នកស្រលាញ់ស្មើកែវភ្នែក អ្នកគ្រាន់តែនិយាយពាក្យសុំទោសដ៏ធម្មតាបានហើយ ដោយមិនចាំបាច់ធ្វើអ្វីច្រើនជាងនេះទេ ព្រោះបើអ្នកពិតជាមានចិត្តចង់សុំទោសចេញពីបេះដូង នោះសម្ដី និងសំឡេងគឺអាចបញ្ជាក់ពីទំហំចិត្តរបស់អ្នកបាន។ តែនេះបានចំពោះតែការខកណាត់ ឬក៏ភាពយឺតយ៉ាវតិចតួចប៉ុណ្ណោះ។
២.ប្រាប់ដៃគូពីទំហំនៃការសោកស្ដាយ
ដៃគូរបស់អ្នកអាចនឹងមិនចង់ស្ដាប់ពាក្យថា "ខ្ញុំសោកស្ដាយណាស់" ពីព្រោះវាអាចគ្រាន់តែជាលេសសម្រាប់ដោះសាតែប៉ុណ្ណោះ។ ប៉ុន្តែវាជាការសំខាន់ណាស់ដែលអ្នកគួរតែនិយាយប្រាប់ទៅភាគីម្ខាងទៀតថា អ្នកពិតជាចង់សុំការអភ័យទោសពីនាងខ្លាំងណាស់។ឧទាហរណ៍ ៖ អ្នកមានអារម្មណ៍មិនល្អ ហើយស្រែកគំហកដាក់នាង។ ច្បាស់ណាស់នាងប្រាកដជាខឹងខ្លាំង ដូចនេះចូលបង្ហាញពីសោកស្ដាយចំពោះនាង។
៣.ប្រាប់ពីមូលហេតុដែលធ្វើឲ្យអ្នកខុស
បើបានដឹងថានេះជាកំហុសរបស់អ្នកនោះ អ្នកត្រូវយល់ថាការនិយាយពាក្យសុំទោសនោះគឺជាទទួលខុសត្រូវ ហើយត្រូវពន្យល់ដល់គូស្នេហ៍ពីមូលហេតុនៅពីក្រោយដែលធ្វើឲ្យអ្នកប្រព្រឹត្តខុស។ ឧទាហរណ៍៖ មិនបានរៀបចំខួបកំណើតដល់មិត្តស្រី ហើយបញ្ជាក់ពីមូលហេតុដោយសារនៅកន្លែងធ្វើការមានភារកិច្ចសំខាន់ដែលត្រូវបំពេញ។
៤.ធ្វើអ្វីមួយដ៏ពិសេស
បើកំហុសធំពេក អ្នកមិនគួរនិយាយតែពាក្យសុំទោសពីរម៉ាត់នេះទេ តែត្រូវធ្វើអ្វីមួយដែលមានអត្ថន័យបង្គ្រប់ពីលើសម្ដីទាំងនោះ។ ដូច្នេះនេះត្រូវធ្វើអ្វីមួយដើម្បីបង្ហាញថាអ្នកពិតជាចង់សុំទោសដល់គាត់ ដូចជាទិញផ្កាជូន ឬរបស់ដែលនាងចូលចិត្តបំផុត នាងប្រាកដជាលើកលែងឲ្យអ្នកជាមិនខាន ព្រោះមនុស្សស្រីរឹងរូសបានតែមាត់។
៥.សរសេរលិខិតសុំទោស មួយច្បាប់
ថ្វីត្បិតនេះជាវិធីចាស់គំរឹលបន្តិច តែវាពិតជាបង្កប់នូវអត្ថន័យរយលានមិនអាចនិយាយបាន។ តែអ្នកត្រូវចាំថានេះបានតែចំពោះទោសកំហុសតិចតួចប៉ុណ្ណោះ៕
ត្រូវចងចាំថាកុំធ្វើឲ្យនាងយំឲ្យសោះ ព្រោះនាងអាចប្រែប្រួលចរិត ១៨០ ដឺក្រេ ពីមនុស្សស្រីដែលអ្នកស្គាល់ពីមុន។
ប្រែសម្រួល៖ទ្រី រ៉ាវី ប្រភព៖likelovequotes