Ronaldinho ​​ត្រឡប់​ទៅ​​​​​លេង​ក្នុង​ប្រទេស​​​កំណើត​សារ​ជា​ថ្មី

  • 2015-07-12 19:21:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​សមាជិក​ក្រុម​ Barcelona​ កីឡាករ​ Ronaldinho​ បាន​ត្រលប់​​​ទៅ​ប្រកប​អាជីព​សារ​ជា​ថ្មី​ក្នុង​ប្រទេស​កំណើត​​​ដោយ​​បាន​ចុះ​កុង​ត្រា​​ជា​មួយ​ក្រុម​ Fluminense ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

 

តាម​រយៈ​បណ្ដាញ​សង្គម​ Twitter ​របស់​ក្លឹប​ Fluminense ​បាន​បង្ហាញ​រូប​កីឡាករ​វ័យ​៣៥​ឆ្នាំ​ជា​មួយ​នឹង​អាវ​ថ្មី​របស់​ក្រុម​ហើយ​​ម្ចាស់​ពាន​កីឡាករ​ឆ្នើម​ឆ្នាំ​២០០៤​ ​រូប​នេះ​នឹង​ត្រូវ​ពាក់​អាវ​លេខ​១០ដែល​ជា​លេខ​ខ្លួន​ជោគជ័យ​នៅ​ Barcelona។

 

 

មុន​នឹង​ផ្លាស់​មក​ក្លឹប​ថ្មី​នេះ​ Ronaldinhoក៏​ធ្លាប់​មាន​ការទាក់ទង​ពី​ក្លឹប​ Antalyaspor ​របស់​ប្រទេស​ទួរគី​ផង​ដែរ​ ​​​ប៉ុន្តែ​សាមី​ខ្លួន​ផ្ទាល់​បាន​សម្រេច​ចិត្ត​មក​លេង​ក្នុង​ប្រទេស​ប្រេស៊ីល​វិញ។ ​តារា​ពូកែ​​​​លេង​ក្បាច់​ញាក់​​ប្លែកៗ​​រូប​នេះ​មិន​មាន​ក្លឹប​លេង​តាំង​ពី​ចាកចេញ​ពី​ក្រុម​ Queretaro​ របស់​ម៉ិកស៊ីកូ​កាល​ពី​ខែ​មុន​មក។

 

​Ronaldinho ​បាន​ចាប់ផ្ដើម​ប្រកប​អាជីព​ទាត់​បាល់​ដំបូង​ជា​មួយ​ក្រុម​ក្នុង​ប្រទេស​ប្រេស៊ីល​ Gremio បន្ទាប់​មក​ក៏​បាន​ផ្លាស់​មក​ក្នុង​តំបន់​អឺរ៉ុប​ដំបូង​ជា​មួយ​ក្រុម​ Paris Saint-Germain។​ ដោយ​សារ​កីឡាករ​នេះ​លេង​ឡើង​ជើង​​ខ្លាំង​​​ Barcelona​ ​​​​បាន​​​ចុះ​កុងត្រា​​​ផ្ទេរ​ទៅ​កាន់​ទឹកដី ​Camp Nou  ​ក្នុង​ឆ្នាំ​ ២០០៣  ​មុន​នឹង​​​​​ផ្ទេរ​ទៅ​ក្រុម​ AC Milan ​​ក្នុង​ឆ្នាំ​ ២០០៨ ​និង​​ផ្ទេរ​ចេញ​ទៅ​ក្រុម​​​បន្ត​បន្ទាប់​ទៀត៕

 

អាន៖ Man Utd ​លក់ Van Persie ទៅ​ឲ្យ​ក្លិប​មួយ​ក្នុង​លីក​កំពូល​ទួរគី

 

ប្រែ​សម្រួល៖​ ហេង សុធារិទ្ធិ ប្រភព៖​ dailymail​​ ​​​

អត្ថបទថ្មី