ក្មេង​ប្រុស​ម្នាក់​យំ​ស្ទើរ​គាំង ពេល​ដឹង​ថា Van Persie ចាកចេញ​ពី Man Utd

  • 2015-07-12 23:11:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​អាទិត្យ​នេះ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហុល្លង់ Robin van Persie ដែល​រួម​ទ្រនំ​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ​តាំង​ពី​ឆ្នាំ​២០១២ នឹង​ចាក​ចេញ​ទៅ​ក្រុង Istanbul ប្រទេស​ទួរគី ដើម្បី​បំពេញ​សំណុំ​លិខិត​ផ្ទេរ​ចុង​ក្រោយ។ ដំណឹង​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ហាក់​មិន​សប្បាយ​ចិត្ត ហើយ​ក្មេង​តូច​ម្នាក់​ក្នុង​ចំណោម​នោះ​​បាន​យំ​ស្ទើរ​គាំង ពេល​ដឹង​ថា​តារា​ក្នុង​ចិត្ត​ខ្លួន​ចាក​ចេញ​ពី Old Trafford។

 

 

​​​ក្មេង​តូច​ដែល​ជា​អ្នក​គាំទ្រ​ក្រុម​បិសាច​ក្រហម​រូប​នេះ​ឈ្មោះ Louis Diamond ទើប​មាន​អាយុ ៤​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​បែរ​ជា​មាន​អារម្មណ៍​ស្រណោះ​ចំពោះ​កីឡាករ​ម្នាក់​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។ អ្នក​គាំទ្រ​វ័យ​ក្មេង​របស់​ក្រុម​លោក Louis van Gaal រូប​នេះ បាន​សម្រក់​ទឹក​ភ្នែក ​ដោយ​ភាព​រំជើប​រំជួល​កាល​ពី​យប់​មិញ នៅ​ពេល​ទទួល​ដំណឹង​ថា​ខ្សែ​ប្រយុទ្ធ Van Persie នឹង​ចាក​ចេញ​ពី​ក្រុម។

 

ឪពុក​ម្ដាយ​របស់​ក្មេង​តូច បាន​ផ្ដិត​យក​ទិដ្ឋភាព​នេះ រួច​បង្ហោះ​ចូល​បណ្ដាញ​សង្គម ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​កើត​ក្ដី​អាណិត។ ឪពុក​របស់ Louis លោក Sam Diamond គឺ​ជា​អ្នក​គាំទ្រ​ម្នាក់​របស់​ក្រុម Manchester United តាំង​ពី​ដើម​រៀង​មក ហើយ​កូន​ប្រុស​របស់​លោក រួម​ទាំង​ប្អូន​ស្រី​ពីរ​នាក់​ទៀត Charlie(អាយុ ៣​ឆ្នាំ) Sonny(អាយុ ១០​ខែ) ក៏​អាច​ជា​អ្នក​គាំទ្រ​ក្រុម​បិសាច​ក្រហម​ដែរ ព្រោះ​លោក​បាន​បញ្ចូល​ឈ្មោះ​រួច​ទៅ​ហើយ។

 

 

“ខ្ញុំ​កើត​នៅ Manchester ដូច្នេះ​ហើយ ក្រុម Manchester United គឺ​ជា​ឈាម​របស់​ខ្ញុំ"។ ឪពុក​វ័យ ៣៥​ឆ្នាំ​បញ្ជាក់។ លោក​បាន​បន្ត​ទៀត​ថា "ជា​យូរ​មក​ហើយ Louis អាច​ចាំ​បាន​​ថា យើង​ច្រៀង​ចម្រៀង​បាល់​ទាត់​ជាមួយ​គ្នា ហើយ​នៅ​ពេល​យើង​លេង​បាល់​នៅ​សួន គេ​ធ្វើ​ជា Robin van Persie ឯ​ខ្ញុំ​វិញ​ធ្វើ​ជា​អ្នក​ចាំ​ទី David de Gea”។

 

 

​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ហុល្លង់ Robin van Persie តែងតែ​ជា​វីរបុរស​ក្នុង​ចិត្ត Louis ដូច​នេះ​ហើយ​ទើប​គេ​ពិបាក​ចិត្ត​ខ្លាំង ពេល​ឮ​ដំណឹង​ចាក​ចេញ​ទៅ​រួម​អាជីព​ជាមួយ​ក្រុម​​ថ្មី​នៅ​ទួរគី Fenerbahce៕

 

ចុចអាន៖ Man Utd ​លក់ Van Persie ទៅ​ឲ្យ​ក្លិប​មួយ​ក្នុង​លីក​កំពូល​ទួរគី

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ Mirror ​

អត្ថបទពេញនិយម