តារា​កំប្លែង​​វ័យ៥៤​ឆ្នាំ មាន​កូន​ទី១៣ ជាមួយ​ប្រពន្ធ​ក្មេង​អាយុ២៨​ឆ្នាំ

  • 2015-07-12 23:45:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​កំប្លែង​របស់​ប្រទេស​ម៉ាឡេស៊ី Salih Yaacob ទើប​ទទួល​បាន​ចំណង​ដៃ​កូន​ស្រី​ម្នាក់​ទៀត ជាមួយ​ប្រពន្ធ​ក្មេង​ទី៤ ដែល​មាន​អាយុ​ទើប ២៨​ឆ្នាំ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ម៉ាឡេស៊ី។

 

 

​តារា​កំប្លែង​វ័យ ៥៤​ឆ្នាំ​បាន​និយាយ​ថា លោក​មាន​ការ​ភ័យ​ខ្លាច​មិន​ហ៊ាន​ចូល​ទៅ​បន្ទប់​វះកាត់ ដើម្បី​មើល​ប្រពន្ធ​សម្រាល​កូន​ក្រោម​មុខ​កាំបិត​ឡើយ។ "ប្រពន្ធ​ខ្ញុំ​បី​នាក់​មុន សម្រាល​កូន​តាម​ធម្មជាតិ... ហើយ​ខ្ញុំ​អន្ទះសា​ខ្លាំង​ណាស់ ខ្លាច​សន្លប់​នៅ​ទីនោះ"។ តារា​កំប្លែង​ដែល​មាន​ប្រពន្ធ​បួន​នាក់ បាន​និយាយ។

 

កូន​ស្រី​ដែល​​ប្រសូត​ដោយ​ការ​វះកាត់​នេះ ជា​ដំណក់​ឈាម​ជាមួយ​ប្រពន្ធ​ទី​បួន​ឈ្មោះ Samihah Syeikh Ali ដែល​មាន​អាយុ ២៨​ឆ្នាំ។ លោក Salih Yaacob បាន​រៀបការ​ជាមួយ​ប្រពន្ធ​វ័យ​ក្មេង​រូប​នេះ កាល​ពី​ថ្ងៃ​ទី៣០ ខែ​ឧសភា ឆ្នាំ២០១១។ ចំណែក​កូន​នេះ គឺ​ជា​ចំណង​ដៃ​ទី​មួយ​របស់​ពួក​គេ។

 

កូន​ស្រី​បាន​គ្រូពេទ្យ​វះ​កាត់​បង្កើត​ដោយ​ជោគជ័យ នៅ​ម៉ោង ១១:៣០យប់ ក្នុង​មន្ទីរពេទ្យ​ឯកជន សង្កាត់ Ampang ក្រុង​កូឡាឡាំពួរ ដោយ​មាន​ទម្ងន់ ៣,៦៨​គីឡូក្រាម។ លោក Salih បាន​បញ្ជាក់​ថា ប្រពន្ធ​ទី​មួយ Norlizah Mamatនឹង​ជួយ​មើល​ថែ Samihah នៅ​មន្ទីរពេទ្យ៕

 

លោក Salih Yaacob និង​ក្រុម​គ្រួសារ

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ lollipop​​

អត្ថបទថ្មី