Man City យល់ព្រមទិញ Sterling ៤៩លានផោនពី Liverpool
- 2015-07-13 14:35:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man City យល់ព្រមទិញ Sterling ៤៩លានផោនពី Liverpool
ចន្លោះមិនឃើញ
សារព័ត៌មាន BBC បានចេញផ្សាយថា ក្លិប Manchester City បានយល់ព្រមទិញយក Raheem Sterling ពីគូប្រជែង Liverpool ហើយក្នុងតម្លៃ៤៩លានផោន (ប្រហែល៧៥លានដុល្លារ) នៅសល់តែការចចារលក្ខខណ្ឌផ្ទាល់ខ្លួន និងការពិនិត្យសុខភាពប៉ុណ្ណោះ។
ខ្សែបម្រើស្លាបអង់គ្លេស វ័យ២០ឆ្នាំ មិនបានធ្វើដំណើរទៅជាមួយក្រុម Liverpool នោះទេ ក្នុងការប្រកួតនៅតំបន់អាស៊ី និងអូស្រ្ដាលី ដើម្បីត្រៀមបើករដូវកាលថ្មី ទោះបីមានឈ្មោះក្នុងបញ្ជីទាំង៣០នាក់ ដែលត្រូវធ្វើដំណើរប្រកួតនោះក៏ដោយ។
កាលពីខែមុន Man City បានដាក់សំណើរដេញថ្លៃយក Sterling ២ដងមកហើយ ក្រោយពីកីឡាករអង់គ្លេសរូបនេះបង្ហាញចេតនាចង់ចាកចេញពី Anfield ប៉ុន្តែមិនជោគជ័យនោះទេ ដោយត្រូវហង្សក្រហមច្រានចោលទាំង២លើក៕
ប្រភព៖ BBC