ញ៉ាំអាហារ៧ប្រភេទនេះ អាចជួយឲ្យស្បែកស្អាតបាន
- 2015-07-13 18:05:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញ៉ាំអាហារ៧ប្រភេទនេះ អាចជួយឲ្យស្បែកស្អាតបាន
ចន្លោះមិនឃើញ
ស្បែកស្រអាប់មិនស្រស់ថ្លា គឺជាបញ្ហាសម្រស់នៃមនុស្សជាច្រើន ជាពិសេសគឺមនុស្សស្រីតែម្ដង។ ក្រៅពីវិធីព្យាបាល និងថែទាំផ្សេងៗ ការញ៉ាំអាហារដែលត្រឹមត្រូវ ក៏អាចជួយឲ្យស្បែកភ្លឺស្រស់ថ្លាបានផងដែរ។ អាហារទាំងនោះ មានដូចខាងក្រោម៖
១. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិភាគច្រើន មានផ្ទុកសារធាតុវីតាមីន B ជាតិ Biotin ដែលជួយការពារកុំឲ្យស្បែកស្ងួត។ ក្រៅពីនេះគ្រាប់ធញ្ញជាតិមានសារធាតុប្រឆាំងអុកស៊ីតកម្មអាចបង្ការពីបញ្ហាមុនលើស្បែក និងធ្វើឲ្យស្បែកស្រស់ថ្លាឡើង។
២. ទឹកដោះពពែ
ក្រៅពីមានរសជាតិឆ្ងាញ់ ទឹកដោះពពែអាចជំនួយដល់ស្បែក ដោយវាជាប្រភពនៃវីតាមីនA និងវីតាមីនE ដែលជួយរក្សាសំណើមដល់ស្បែកឲ្យភ្លឺរលោង។ ទឹកដោះពពែក៏ជួយការពារស្បែកពីមេរោគលើដំបៅក្លាយដែលបង្កពីបាក់តេរីបាន។
៣. បន្លែបៃតង
៤. ស៊ុត
ស៊ុតសម្បូរសារធាតុប្រូតេអ៊ីន និងវីតាមីនA ជាពិសេសផ្នែកស៊ុតពណ៌ក្រហមដែលល្អសម្រាប់សុខភាពស្បែក និងក្រចក។
៥. ប៉េងប៉ោះ
ប៉េងប៉ោះមានសារធាតុ Lycopene ដែលជួយដល់កោសិកាស្បែក និងបង្អាក់ដំណើរការបំផ្លាញស្បែកនៃរ៉ាឌីកាល់សេរី បន្ថែមទៅទៀតនោះប៉េងប៉ោះជួយការពារស្បែកពីការរលាកកម្ដៅថ្ងៃUV ។
៦. សាច់ត្រីសូម៉ុង
សាច់ត្រីសូម៉ុងសម្បូរជាតិអូមេហ្គា៣ ដែលការពារកោសិកាស្បែក និងបង្ការភាពជ្រីវជ្រួញនៃស្បែក។
៧. ទឹកឃ្មុំ
ទឹកឃ្មុំជាផលិតផលធម្មជាតិមួយបែបដែលជួយថែរក្សាសម្រស់ ដោយវាផ្ដល់សំណើមដល់ស្បែក និងសារធាតុការពារស្បែកពីបាក់តេរីបង្កមេរោគ៕
ចុចអាន៖ វិធីងាយៗដើម្បីធ្វើឲ្យជើងស្រឡូន ភ្លឺរលោង សស្អាត
ប្រែសម្រួល៖ មាន រតនា ប្រភព៖ healthdigezt, eatingwell