Justin Bieber ចេញ​មក​សុំទោស​រឿង​ថត​ស្រាត​លើ​ទូក​កម្សាន្ត

  • 2015-07-14 17:08:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​តា​រា​ចម្រៀង Justin Bieber បាន​ធ្វើ​ការ​សុំ​អភ័យ​ទោស​តាម​បណ្ដាញ​សង្គម​ Twitter ​របស់​ខ្លួន​ចំពោះ​ការ​បង្ហោះ​រូប​ស្រាត​ក្នុង​បណ្ដាញ Instagram កាល​ពី​សប្ដាហ៍​មុន។

 

តារា​ចម្រៀង​វ័យ​២១​ឆ្នាំ​នេះ​បាន​បង្ហោះ​រូប​ពាក់​អាវ​ក្រៅ​ពណ៌​ខ្មៅ​​មួយ​សន្លឹក​ភ្ជាប់​ជា​​មួយ​នឹង​សារ​នៅ​លើ​បណ្ដាញ​សង្គម​ Twitterនិង​ពន្យល់​ហេតុ​ផល​នៃ​ការ​លុប​រូប​អាក្រាត​នោះ​ចោល​វិញ។ ក្នុង​សារ​នោះ​ម្ចាស់​បទ "Boyfriend” បាន​សរសេរ​ថា៖ "អ្ហេ! ខ្ញុំ​បាន​លុប​រូប​ស្រាត​ដែល​បង្ហោះ​ក្នុង Instagram​ចោល​ហើ យ​តែ​នេះ​មិន​មែន​ព្រោះ​តែ​ខ្ញុំ​គិត​ថា​រូប​នេះ​អាក្រក់​នោះ​ទេ​ប៉ុន្តែ​ដោយ​សារ​កូន​ស្រី​របស់​មិត្ត​ខ្ញុំ​ម្នាក់ដែល​បាន​ follow លើ Instagram នាង​មាន​ការ​ខ្មាសអៀន​នៅ​ពេល​ដែល​ឃើញ​រូប​អាក្រាត​របស់​ខ្ញុំ​បែប​នេះ​ ហើយ​ខ្ញុំ​ក៏​មិន​បាន​គិត​ដល់​រឿង​នេះ​ដែរ។ ​​​​​​

 

សារ​សូម​ទោស​ដែល​ Justin ​បង្ហោះ​នៅ​លើ​ Twitter

 

Justin បាន​បន្ត​ថា៖ "ហើយ​ខ្ញុំ​មាន​អារម្មណ៍​​មិន​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​អាក្រក់​បែប​នេះ។ ជូន​ចំពោះ​អ្នក​ទាំង​អស់​គ្នា​​ដែល​ខ្ញុំ​បាន​​ធ្វើ​ឲ្យ​អ្នក​អាក់អន់ចិត្ត​ ខ្ញុំ​ពិត​ជា​សុំទោស។ ស្រលាញ់​អ្នក​ទាំង​អស់​គ្នា"។

 

កាល​ពី​សប្ដាហ៍​មុន Justin Bieber​ បាន​ទៅ​វិស្សមកាល​នៅ​អូស្ត្រាលី​ជា​មួយ​មិត្តភ័ក្ដិ​ និង​បាន​បង្ហោះ​រូប​ស្រាត​នៅ​លើ​ទូក​កម្សាន្ត​ហើយ​រូប​នោះ​មាន​អ្នក​ចុច Like ជាង​កន្លះ​លាន​​នាក់​មិនដល់​ដល់​កន្លះ​ម៉ោង​ផង៕

 

 

រូប​ស្រាត​លើ​​ទូក​កម្សាន្ត​ដែល​ Justin Bieber ​លុប​ចេញ​វិញ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dailymail​​​​