បាត់មុខមួយរយៈ Minzy ត្រលប់មកវិញមើលមុខមិនចង់ស្គាល់
- 2015-07-15 18:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាត់មុខមួយរយៈ Minzy ត្រលប់មកវិញមើលមុខមិនចង់ស្គាល់
ចន្លោះមិនឃើញ
ថ្មីៗនេះ សមាជិកវ័យក្មេងក្នុងក្រុម 2NE1 Minzyបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីនាងបានបង្ហោះរូប Selfie លើបណ្ដាញសង្គម Instagramក្រោយបាត់មុខមួយរយៈធំ។ អ្វីដែលគួរចាប់អារម្មណ៍តារាវ័យ២១ឆ្នាំរូបនេះ ហាក់ដូចជាប្រែមុខមាត់ខុសពីកាលមុន។
តារានៅក្រោមដំបូលផលិតកម្ម YG នេះបានបង្ហោះរូបរបស់ខ្លួនដោយពាក់អាវរូបស្បែកខ្លាដាក់បូពណ៌មាសនៅលើក្បាលខណៈពេលកំពុងទទួលទានអាហារជាមួយក្រុមរាំរបស់ផលិតកម្ម YG។ ភ្ជាប់ជាមួយរូបដ៏ស្រស់ស្អាតនាងបានសរសេរថា៖ "សួស្ដី តើមាននឹកខ្ញុំទេ"។ ការបង្ហាញមុខលើកនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានមន្ទិលសង្ស័យចំពោះការប្រែទម្រង់មុខថ្មីរបស់នាង ៕
ចុចអាន៖ម៉ូដខោអាវ Brand របស់ក្រុមចម្រៀង 2NE1 សុទ្ធតែកាលីបៗ
ចុចអាន៖YG បកស្រាយព័ត៌មានបែកបាក់ក្រុម 2NE1
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dramafever