ចេក​អាំង និង​អា​ពីង​បំពង​​​ស្រុកខ្មែរ ជាប់​ជា​អាហារ​ចិញ្ចើម​ផ្លូវ​​​មាន​រសជាតិ​ឆ្ងាញ់

  • 2014-10-13 22:53:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អាហារ​តាម​ចិញ្ចើម​ផ្លូវ នៅ​តំបន់​អាស៊ីអាគ្នេយ៍ ត្រូវ​បាន​គេ​ស្គាល់​ថា មាន​រសជាតិ​ឆ្ងាញ់ និង​មាន​តម្លៃ​ធូរ​ថ្លៃ។ ចំណែក អន្សម​អាំង ​ចេកអាំង និង​អាពីង ដែល​អ្នក​ស្គាល់​យ៉ាង​ច្បាស់​នៅតាម​បេនឡាន​ក្នុង​ប្រទេសកម្ពុជា​​ ក៏​ជាប់​ជា​អាហារ​ឆ្ងាញ់​ ដែល​ចាត់ថ្នាក់​ដោយ​គេហទំព័រ​អង់គ្លេស​ Telegraph ផង​ដែរ។

 

អាពីងបំពងនៅម្ពុជា

ការ​ចំណាត់​ថ្នាក់​អាហារ​បី​ប្រភេទ​នេះ​ ​គឺ​ធ្វើ​ឡើង​តាម​ការ​ចូល​ចិត្ត​របស់​​ការី​និពន្ធ​​សារព័ត៌មាន​​បរទេស​អង់គ្លេស​ខាង​លើ ​គឺ​​អ្នក​ស្រី Natalie Paris។ អ្នកស្រី ជា​​អ្នក​សរសេរ​​ព័ត៌មាន​​ទាក់ទង​នឹង​ដំណើរ​កម្សាន្ត ហើយ​អ្នកស្រី​ក៏​​មាន​បេសកកម្ម​នៅ​អាស៊ីអាគ្នេយ៍​ដែរ។

 

​ ក្រៅ​ពី​នេះ Natalie Paris បាន​បង្ហាញ​ឈ្មោះ​អាហារ ដែល​អ្នកស្រី​ចូលចិត្ត​ផ្សេង​ទៀត ​រូម​មាន Pho, ស៊ុប Hu tieu, គុយទាវ pho tiu របស់​វៀតណាម បាយ និង​សម្ល​ការី​របស់​ថៃ កាតំ (Khao tom) និង ពង​ទា​កូន (Balut) របស់​ហ្វីលីពីន​ជា​ដើម៕

ដោយ អ៊ុំ សុភក្តិ ប្រភព៖ Telegraph

អត្ថបទពេញនិយម