កំពូលរថយន្តស្ព័រក្មេងខ្ចីរបស់ Porsche តម្លៃកប់មកដល់កម្ពុជាហើយ
- 2015-07-17 21:16:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលរថយន្តស្ព័រក្មេងខ្ចីរបស់ Porsche តម្លៃកប់មកដល់កម្ពុជាហើយ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Precision Cars (Cambodia) Ltd. បាននាំចូលកំពូលរថយន្តស្ព័រ Cayman ដែលជារថយន្តមានទ្វារ ២ ដំបូងគេមកលើទីផ្សារកម្ពុជាជាមួយតម្លៃខ្ទង់ម៉ឺនដុល្លារ។
លោក Michael Vetter នាយកប្រតិបត្តិ Porsche ប្រចាំកម្ពុជាបានឲ្យដឹងថា Cayman ទើបតែយកមកចំនួន ២ គ្រឿងក្នុងប្រទេសកម្ពុជាអមមកជាមួយលក្ខណៈពិសេសជាច្រើនដែលមិនធ្លាប់មានពីមុន។
លោកបន្តថា Cayman ទទួលបានថាមពលពីម៉ាស៊ីនដែលមានស៊ីឡាំងចំនួន ៦ ហើយមានផ្ទៃរាបស្មើ។ ជាងនេះទៅទៀតវាមានចំណុះ ២,៧ លីត្រ គួបផ្សំនឹងកម្លាំង ២៧៥ សេស (២០២ គីឡូវ៉ាត់)។ ម្យ៉ាងទៀតវាបង្កើតល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុង ១ ម៉ោង ត្រឹមតែរយៈពេល ៥,៦ វិនាទីប៉ុណ្ណោះ ហើយក៏អាចលោតដល់ល្បឿនលឿនបំផុតគឺ ២៦៤ គីឡូម៉ែត្រក្នុង ១ ម៉ោងផងដែរ។
លើសពីនេះទៀត Cayman បានប្រើប្រាស់ឥន្ធនៈនៃ NEDC របស់រថយន្តនេះគឺ ៧,៩ លីត្រ ក្នុង ១០០ គីឡូម៉ែត្រដោយអាចសង្កេតមើលទៅលើប្រអប់លេខ PDK។
រថយន្ត Porsche ស៊េរីថ្មីនេះមានទ្វារ ២ ដោយគម្លាតមុខ និង ភ្លៅក្រោយកាន់តែឆ្ងាយពីគ្នា និង Overhang កាន់តែធំ។ ចំណែកឯចំណុចពិសេស ១ ទៀត គឺធុងខ្យល់ត្រជាក់ដ៏សំខាន់របស់រថយន្តនេះ ដែលមានតួនាទីបង្កើនទំហំនៃផ្នែកទាំងសងខាងរបស់រថយន្ត។ គម្របខាងក្រោយត្រូវបានធ្វើឡើងពី អាលុយមីញ៉ូម និង គែមព័ទ្ធជុំវិញ លាយនឹង Spoiler ថែមទៀតផង។
សម្រាប់លក់លើទីផ្សារប្រហែល ១១ ៦៣០១ ដុល្លារ។
អត្ថបទ៖ ដារ៉ាឆានី