Van Gaal ​ស្ដី​ឱ្យ​អ្នក​កាសែត​ថា​សរសេរ​រឿង​ឥត​បាន​ការ

  • 2015-07-17 21:30:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Louis  van Gaal ​អ្នក​ចាត់ការ​ក្រុម Manchester United ​បាន​បោះ​ពាក្យ​ប៉ុន្មាន​មាត់​ទៅ​អ្នក​កាសែត​ថា​ពួកគេ​ចូល​ចិត្ត​សរសេរ​រឿង​មិន​ពិត ​និង​ឥត​ប្រយោជន៍​ច្រើន​ក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ​។

 

 

ក្នុង​សន្និសីទកាសែត​មួយ ​មាន​អ្នក​កាសែត​ម្នាក់​បាន​សួរ​ទៅ​លោក Van Gaal ​ពី​រឿង​ចចាមអារ៉ាម​ទាក់ទង​ទៅ​នឹង​ក្រុម Man Utd ​ចង់​ទិញ​ខ្សែ​ការពារ​ Sergio Ramos ​ពី​ក្រុម Real Madrid ​និង​ខ្សែ​ប្រយុទ្ធ Robert Lewandowski ​ពី Bayern Munich ។

 

ភ្លាម​នោះ អ្នក​ចាត់​ការ​ដែល​ល្បី​ថា​កាច​រូប​នេះ បាន​ឆ្លើយ​ភ្លាម​ថា៖ "មាន​ព័ត៌មាន​ច្រើន​ណាស់​ដែល​ខាង​កាសែត​បាន​ចុះ​ផ្សាយ ប៉ុន្តែ​វា​មិន​មែន​ជា​ការពិត​នោះ​ទេ... គាត់​តែងតែ​សរសេរ​រឿង​ឥត​មិន​បាន​ការ ហើយ​បន្ទាប់​មក​វា​អាច​ជា​ការពិត។ នៅ media តែងតែ​តែ​ចុះ​ផ្សាយ​រឿង​ពិត? ទេ វា​មិន​មែន​ជា​រឿង​ពិត​ទេ”។

 

ក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ ក្រុម​បិសាច​ក្រហម​ទិញ​បាន​កីឡាករ​ចំណូល​ថ្មី​៤​នាក់​ហើយ ប៉ុន្តែ​អតីត​អ្នក​ចាត់​ការ​ក្រុម Barcelona ​និង​ Bayern Munich ​រូប​នេះ​ធ្លាប់​បាន​បញ្ជាក់​ថា​ក្រុម​លោក​នឹង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ម្ដង​ទៀត​ដើម្បី​ទិញ​កីឡាករ​សំខាន់​ម្នាក់​បន្ថែម​ទៀត៕

 

សូម​ទស្សនា​វីដេអូ Van Gaal ​ស្ដី​ឱ្យ​អ្នក​កាសែត៖

 

 

ចុចអានVan Gaal ៖ ដឹក​នាំ​ Man Utd ​ជា​អាជីព​ចុង​ក្រោយ​ហើយ

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ 101greatgoals

អត្ថបទថ្មី