ដុំ​អាចម៍​ផ្កាយ​យក្ស​​ផ្ទុក​លោហធាតុ​ប្លាទីន ៩០លាន​តោន​នឹង​ហោះ​កាត់​ផែន​ដី​ថ្ងៃ​ស្អែក​នេះ ​

  • 2015-07-18 17:42:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​អាទិត្យ​ស្អែក​នេះ​នឹង​មាន​ដុំ​អាចម៍​ផ្កាយ​ដ៏​ធំ​មួយ​ហោះ​កាត់​ផែន​ដី ហើយ​ប្រិយមិត្ត​អាច​ទស្សនា​ទិដ្ឋភាព​នេះ​បាន​នៅ​លើ​អ៊ីនធឺណិត។

 

ដុំ​អាចម៏​ផ្កាយ​នេះ​ត្រូវ​បាន​ឱ្យ​ឈ្មោះ​ថា UW-158  នឹង​ហោះ​នៅ​រយៈ​ចម្ងាយ ២,៤លាន​គីឡូម៉ែត្រ​ពី​ផែន​ដី​នៅ​ចំ​ថ្ងៃ​អាទិត្យ​ស្អែក​ម៉ោង ១១យប់​នៅ​អង់គ្លេស​ ដែល​ត្រូវ​នឹង​ម៉ោង ៥ទាប​ភ្លឺ​ (ព្រឹក​ថ្ងៃ​ចន្ទ)នៅ​កម្ពុជា។

 

 

បើ​តាម​អ្នក​ជំនាញ​​វិទ្យាសាស្ត្រ​របស់​អង្គការ Slooh បាន​ឱ្យ​ដឹង​ថា​ដុំ​អាចម៍​ផ្កាយ​យក្ស​នេះ មាន​តម្លៃ​មហាសាល​ដោយ​សារ​ស្នូល​របស់​វា​ផ្ទុក​ទៅ​ដោយ​លោហធាតុ​ប្លាទីន​ទម្ងន់​ប្រមាណ ៩០លាន​តោន ហើយ​បើ​គិត​ជា​សាច់​ប្រាក់​ស្នើ​នឹង ៥,៤ពាន់ពាន់​​លាន​ដុល្លារ។

 

បើ​តាម​ក្រុមហ៊ុន Planetary Resources បាន​កំណត់​អាចម៍​ផ្កាយ UW-158 ​នេះ​ជាប្រភេទ  X-Type ហើយ​កាល​ពី​ម្សិលមិញ​ ក្រុមហ៊ុន​នេះ​​ក៏​បាន​បញ្ជូន​យាន​អវកាស​មួយ​ឈ្មោះ Arkyd 3 Reflight (A3R) ពី​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ដើម្បី​សាក​ល្បង​បច្ចេកវិទ្យា​រុក​រក​ធនធាន​មាន​តម្លៃ​មហាសាល​នៅ​ក្នុង​ដុំ​អាចម៍​ផ្កាយ​នៅ​ក្នុង​លំហ​ ស្រដៀង​គ្នា​ទៅ​នឹង UW-158​ ដែល​មាន​តម្លៃ ៥,៤ពាន់ពាន់​​លាន​ដុល្លារ​នេះ​ដែរ។

 

សម្រាប់​ប្រិយមិត្ត​ដែល​ចង់​ទស្សនា​ទិដ្ឋភាព​អាច​ម៍ផ្កាយ​ UW-158 ដែល​នឹង​ហោះ​កាត់​ផែន​ដី​​នៅ​ម៉ោង​៥ព្រឹក​ថ្ងៃ​ចន្ទ​ អាច​ទស្សនា​តាម​រយៈ​កុំព្យូទ័រ ដោយ​គ្រាន់​តែ​ចុច​ត្រង់​នេះ៕ ​​​

 

https://www.youtube.com/watch?v=hYYZTV6-zSI

 

ប្រែ​សម្រួល៖ ប៉ែត​ ផាន់និត

ប្រភព៖ dailymail