សុគន្ធ និសា៖ ខ្ញុំ​មាន​​បញ្ហា​ចង្កាមែន(មាន​វីដេអូ)

  • 2015-07-20 22:12:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុគន្ធ និសា ដែល​ជា​តារា​ចម្រៀង​ស្រី​ដ៏​ស្រគត់ស្រគំ និង​មាន​ទឹកដម​សំឡេង​ស្រទន់​របស់​ផលិតកម្ម​ថោន បាន​ឲ្យ​ដឹង​ក្នុង​កម្មវិធី mJamsPleng App ថា​នាង​ពិតជា​មាន​បញ្ហា​ជា​មួយ​នឹង​ចង្កា​ចាក់​នោះ​ពិតមែន។

 

 

“ចា៎ ចង្កា​នាង​ខ្ញុំ​ពិតជា​មាន​បញ្ហា​តែ​មិន​មាន​អ្វី​ធំដុំ​ដូច​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ទេ។  ។ សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះផ្សាយ​បំផ្លើស​ថា​ខ្ញុំ​មាន​បញ្ហា​នេះ​រហូត​ធ្វើការ​ងារ​មិន​បាន។ តែ​តាម​ពិត​នោះ​ជា​រឿង​តូចតាច​ប៉ុណ្ណោះ វា​គ្មាន​បញ្ហា​អ្វី​ធំដុំ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការងារ​ខ្ញុំ​ទេ ហើយ​ខ្ញុំ​អាច​ធ្វើ​ការងារ​បាន​ជា​ធម្មតា។” និសា បាន​ប្រាប់​មក​កាន់ Sabay ក្នុង​កម្មវិធី mJamsPleng App

 

ការ​ឆ្លើយ​តប​បែប​នេះ​ស្រប​ពេល​ដែល​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​កាលពី​មួយ​រយៈ​មុន​បាន​ចុះផ្សាយ​ថា​តារា​ស្រី​សម្ដី​ផ្អែម​រូប​នេះ​មាន​បញ្ហា​ចង្កា​ធ្វើ​ទុក​ខ្លាំង រហូត​មិន​អាច​​ធ្វើអ្វី​បាន​ទេ។

 

 

សុគន្ធ និសា ត្រូវ​បាន​មហា​ជន​ជាច្រើន​ទទួល​ស្គាល់​ថា​ជា​តារា​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត និង​សាច់​ចាំ បើ​ទោះ​ជា​មាន​អាយុ​ជាង ៣០ ឆ្នាំ​ហើយ​ក៏​ដោយ៕

 

 

អត្ថបទ៖ទ្រី រ៉ាវី