Man Utd & Chelsea ​ឈរ​​កំពូល​តារាង​ EPL ១០​រដូវ​កាល​ចុង​ក្រោយ

  • 2015-07-20 17:10:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី​ Twitter ​@TotallyMUFC បាន​បង្ហោះ​តារាង​ English Premier League ​សរុប​​ពិន្ទុ​ ​រយៈពេល​១០​រដូវ​កាល​ចុង​ក្រោយ គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ កាល​ពី​ម្សិល​មិញ​ ដោយ​ក្នុង​នោះ​ឃើញ​ថា​ក្រុម​បិសាច​ក្រហម Manchester United នៅ​លេខ​១ កំពូល​តារាង ខណៈ​ដែល​តោ​ខៀវ​ Chelsea ស្ថិត​នៅ​លេខ​២។

 

Man Utd រដូវ​កាល​២០១៤/១៥

 

Chelsea រដូវ​កាល​២០១៤/១៥

 

Man Utd ​ស្ថិត​នៅ​កំពូល​តារាង គឺ​ដោយសារ​សមិទ្ធផល​របស់​អតីត​អ្នកចាត់ការ Sir Alex Ferguson ​ដែល​បាន​ជួយ​ឲ្យ​ក្រុម​មួយ​លើក​ពាន​ជា​ច្រើន​ អំឡុង​ពេល​ដែល​លោក​ដឹក​នាំ​ ដោយ​​មាន​៩០៣​ពិន្ទុ ខណៈ​ដែល​ Chelsea របស់​លោក​ Jose Mourinho ​ដែល​លើក​ពាន​ កាល​រដូវ​កាល​មុន ​ចាញ់​ Man Utd តែ​១​ពិន្ទុ​ប៉ុណ្ណោះ មាន​៩០២​ពិន្ទុ។

 

យ៉ាងណាក្ដី ក្រោយ​លោក​ Sir Alex ចាក​ចេញ​ពី​តំណែង​ នៅ​ឆ្នាំ​២០១៣ ​ក្រុម​បិសាច​ក្រហម​ បាន​ធ្លាក់​ទម្រង់​លេង​ខ្លាំង​​នៅ​រយៈពេល​២​រដូវ​កាល​ចុង​ក្រោយ​នេះ ដោយ​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​៧ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ David Moyes ​និង​លេខ​៤ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Louis van Gaal ​រដូវ​កាល​មុន​ទៀត។

 

Arsenal រដូវ​កាល​២០១៤/១៥

 

Liverpool រដូវ​កាល​២០១៤/១៥

 

រីឯ​ក្រុម​កាំភ្លើង​ធំ Arsenal ​របស់​លោក​ Arsène Wenger ​​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៣ មាន​​៨១៣​ពិន្ទុ ខណៈ​ដែល​ហង្ស​ក្រហម Liverpool ដែល​​បច្ចុប្បន្ន​ដឹក​នាំ​ដោយ​លោក​ Brendan Rodgers ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៤ ក្នុង​តារាង ដោយ​មាន​៧៥០​ពិន្ទុ ​និង​តាម​ពី​ក្រោយ​ដោយ​ក្រុម Manchester City និង​ Tottenham Hotspur៕

 

​សូម​មើល​តារាង​ខាង​ក្រោម៖

 

 

 

ចុះ​ប្រិយ​មិត្ត​ស្រលាញ់​ ក្រុម​មួយ​ណា​ជាង​គេ ក្នុង​ចំណោម​ក្រុម​ខ្លាំង​អង់គ្លេស​ខាង​លើ​នេះ?

 

-ចុចអាន៖ Real ​ជា​ក្រុម​​អ្នក​មាន​ដាច់​គេ​​ឆ្នាំ​២០១៥ រីឯ​ Barca នៅ​លេខ​៤

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ 101GreatGoals