ឆន សុវណ្ណរាជ មិន​អាច​ចេញ​ក្រៅ​បាន​ទេ

  • 2015-07-21 17:05:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“តាំងពី​បាន​ក្លាយ​ជា​គណៈកម្មការ​ក្នុង​កម្មវិធី​ធំ​ៗ​លំដាប់​ពិភព​លោក​​ពីរ​មក ខ្ញុំ​មិន​អាច​ចេញ​ទៅ​ក្រៅ​ប្រទេស​តាម​ការ​អញ្ជើញ​របស់​ស្ព័នស័រ​បាន​ទេ"។ Judge ក្នុង​កម្មវិធី Cambodian Idol បាន​ប្រាប់​មក Sabay។

 

 

រាជ បាន​បន្ត​ទៀត​ថា "តាមពិត​ទៅ​ខ្ញុំ​មាន​ស្ព័នស័រ​ជាច្រើន​បាន​ទាក់ទង និង ​ធានា​ឲ្យ​ចេញ​ទៅ​ច្រៀង​សម្ដែង​នៅ​បរទេស​ដែរ តែ​ចាប់​តាំងពី​ជាប់​កិច្ចសន្យា​ធ្វើ​ជា Coach  កម្មវិធី The Voice ហើយ​ឥឡូវ​បាន​ក្លាយ​ជា Judge ក្នុង​កម្មវិធី Cambodian Idol ទៀត​ដូចនេះ ​គឺ​មិន​អាច​មាន​ពេលវេលា​ទៅ​ក្រៅ​ប្រទេស​បាន​ទេ”។

 

បុរស​សម្បូរ​រោម​ទ្រូង​រូប​នោះ​បាន​និយាយ​ទៀត​ថា ​ដ្បិតតែ​មមាញឹក​ធ្វើជា​គណៈកម្មការ​ក៏​ដោយ​ក៏​លោក​នៅ​កំពុង​ផលិត​បទ​ចម្រៀង​ត្រៀម​វាយលុក​ទីផ្សារ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ។

 

 

“ខ្ញុំ​បាន​ត្រៀម​បទ​ចម្រៀង​ក្នុង​អាល់ប៊ុម​ថ្មី​ជាច្រើន​ដែល​ត្រៀម​ចេញ​ក្នុង​ពេល​ខាង​មុខ ដើម្បី​បំបែក​ភាព​ស្ងប់ស្ងាត់។”

 

មួយ​ឆ្នាំ​ជាង​ចុងក្រោយ​នេះ​ម្ចាស់​បទ "ទីក្រុង​គ្មាន​មេឃ” ហាក់​ដូច​ជា​មាន​ភាព​ជោគជ័យ​នឹង​តួនាទី​ជា​គណៈកម្មការ​នេះ​ណាស់ ដោយ​កូន​ក្រុម​របស់​លោក​ក្នុង​កម្មវិធី The Voice បាន​ទទួល​ជយ​លាភី​ក្នុង​ រដូវ​កាល​ទី​មួយ។ មិន​យូរ​ប៉ុន្មាន​ក្រុមហ៊ុន​ហង្សមាស​ក៏​បាន​ទិញ​កម្មវិធី​លំដាប់​កំពូល​មួយ​ទៀត​គឺ  Cambodian Idol និង​បាន​ជ្រើសរើស​លោក​ជា  Judge មួយ​ក្នុង​ចំណោម​បួន​នាក់៕

 

អត្ថបទ៖ទ្រី រ៉ាវី