វីដេអូ​ចម្រៀង​១០​បទ​​ចំណាយ​ដើម​ទុន​ផលិត​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

  • 2015-07-22 15:05:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​បង្កើន​ភាព​ទាក់ទាញ ក៏​ដូច​ជា​បង្កើន​ការ​លក់​សម្រាប់​អាល់ប៊ុម តារា​ចម្រៀង​រួម​ទាំង​ផលិតកម្ម​ល្បី​ៗ​អន្តរជាតិ ​តែង​បោះ​ទុន​ច្រើន​ក្នុង​ការ​ផលិត​វីដេអូ​ចម្រៀង។ បើ​ទោះ​ជា​បច្ចុប្បន្ន​វីដេអូ​ចម្រៀង​កាន់​តែ​មាន​លក្ខណៈ​ទំនើប តែ​បើ​និយាយ​ពី​វីដេអូ​ដែល​ចំណាយ​លុយ​ថត​អស់​ច្រើន​បំផុត​នោះ ភាគ​ច្រើន​គឺ​វីដេអូ​កាល​ពី​ជាង ២០ឆ្នាំ​មុន ត្បិត​ពេល​នោះ​បច្ចេកទេស​នីមួយ​ៗ​មិន​ងាយ​ស្រួល​ដូច​បច្ចុប្បន្ន​ឡើយ។ ខាង​ក្រោម​នេះ​គឺ​ជា​វីដេអូ​ដែល​ចំណាយ​ដើម​ទុន​អស់​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ៖​

 

១០. “Doesn’t Really Matter” របស់ Janet Jackson ចំណាយ​អស់ ២,៥លាន​ដុល្លារ

 

បទ​ចម្រៀង​របស់​ប្អូន​ស្រី Michael Jackson មួយ​បទ​នេះ​បាន​ចេញ​ក្នុង​ឆ្នាំ​២០០០ ក្នុង​អាល់ប៊ុម " Nutty Professor II”។ វីដេអូ​ចម្រៀង​នេះ​ដឹកនាំ​ដោយ​លោក Joseph Kanh និង​បាន​ក្លាយ​ជា​វីដេអូ​ចម្រៀង​ទី​១០​ដែល​​ចំណាយ​លុយ​ផលិត​អស់​ច្រើន​បំផុត។

 

៩. “Heartbreaker” របស់ ​Mariah Carey feat. Jay-Z ចំណាយ​អស់ ២,៥លាន​ដុល្លារ

 

“Heartbreaker” បាន​ចេញ​នៅ​ឆ្នាំ​១៩៩៩ និង​ជា​បទ​ចម្រៀង​ល្បី​បំផុត​មួយ​បទ​របស់ Mariah Carey ជាមួយ Jay-Z។ ទោះ​យ៉ាង​ណា​វីដេអូ​ដែល​ដឹកនាំ​ដោយ Brett Ratner នេះ​មិន​មាន​ការ​ចូលរួម​សម្ដែង​ពី Jay-Z ឡើយ ដោយ​សារ​ការ​ចរចា​លក្ខខណ្ឌ​មិន​ត្រូវ​គ្នា។

 

៨. “2 Legit 2 Quit” របស់ MC Hammer ​ចំណាយ​អស់ ២,៥លាន​ដុល្លារ

 

បទ​ចម្រៀង​របស់ MC Hammer មួយ​បទ​នេះ​​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ក្រោយ​ចេញ​លក់​ក្នុង​ឆ្នាំ​១៩៩១ ដោយ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៥​លើ​តារាង Billboard Hot 100។ វីដេអូ​ចម្រៀង​​ដែល​មាន​រយៈ​ពេល ១៥នាទី​នេះ​ដឹកនាំ​ដោយ Rupert Wainwright និង​ចំណាយ​ប្រាក់​អស់​ជាង ២,៥លាន​ដុល្លារ ដែល​ស្មើ​នឹង ៤,៥លាន​ដុល្លារ​នា​ពេល​បច្ចុប្បន្ន។

 

៧. “Victory” របស់ Puff Daddy ​ចំណាយ​អស់ ៣លាន​ដុល្លារ

 

បទ​ចម្រៀង​នេះ​បាន​ចេញ​ក្នុង​ឆ្នាំ​១៩៩៧ នៅ​ពេល​ដែល​កេរ្តិ៍ឈ្មោះ​របស់​តារា​ចម្រៀង​រ៉េប Puff Daddy កំពុង​ល្បីល្បាញ។ វីដេអូ​​ចម្រៀង​ដឹកនាំ​ដោយ Marcus Nispel និង​ចូលរួម​សម្ដែង​ដោយ​តារា​ល្បី​ៗ​មួយ​ចំនួន​ទៀត​ដូច​ជា Danny DeVito, Dennis Hopper និង Busta Rhymes។

 

៦. “Estranged” របស់ Guns N Roses ​ចំណាយ​អស់ ៤លាន​ដុល្លារ

 

វីដេអូ​បទ "Estranged” ដែល​មាន​រយៈ​ពេល​ជិត ១០នាទី បាន​ចេញ​កាល​ពី​ឆ្នាំ​១៩៩៣ ដោយ​ចំណាយ​ដើម​ទុន​ផលិត​អស់​ជិត ៤លាន​ដុល្លារ។

 

៥. “Black or White” របស់ Michael Jackson feat. LTB ​ចំណាយ​អស់ ៤លាន​ដុល្លារ

 

វីដេអូ​ចម្រៀង​ Michael Jackson មួយ​បទ​នេះ បាន​ចេញ​កាល​ពី​ឆ្នាំ​១៩៩១ និង​បាន​ក្លាយ​ជា​វីដេអូ​ដែល​មាន​អ្នក​ទស្សនា​ច្រើន​បំផុត​នៅ​តាម​ប៉ុស្តិ៍​ទូរទស្សន៍​ល្បី​ៗ​ជំនាន់​នោះ​ដូច​ជា MTV, BET, VHI និង​ FOX។ ​ដឹកនាំ​ដោយ​លោក John Landis វីដេអូ​នេះ​​ត្រូវ​បាន​គេ​រិះគន់​ច្រើន​ត្រង់​ឈុត​បង្កើន​អារម្មណ៍​សិច​មួយ​ចំនួន​របស់ Michael Jackson។

៤. “Bedtime Story” របស់ ​Madonna ចំណាយ​អស់ ៥លាន​ដុល្លារ

 

ចំណាត់ថ្នាក់​លេខ​៤ លេខ​៣ និង​លេខ​២ ក្នុង​បញ្ជី​នេះ នឹង​ជា​វីដេអូ​របស់​តារា​ចម្រៀង Madonna ទាំង​អស់។ បទ "Bedtime Story” កាល​ពី​ឆ្នាំ​១៩៩៥ ដែល​ដឹកនាំ​ដោយ Mark Romanek បាន​ចំណាយ​ ដើម​ទុន​ផលិត​អស់ ៥លាន​ដុល្លារ។

 

៣. “Express Yourself” របស់ Madonna ​ចំណាយ​អស់ ៥លាន​ដុល្លារ

 

“Express Yourself” ដែល​ជា​វីដេអូ​ចំណាយ​ច្រើន​បំផុត​លំដាប់​ទី​៣ បាន​ចេញ​កាល​ពី​ឆ្នាំ​១៩៨៩។ នេះ​ជា​បទ​ចម្រៀង​ល្បី​បំផុត​របស់​តារា​ចម្រៀង Madonna និង​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ​លើ​តារាង​ Billboard Hot 100។ ការ​ចំណាយ​​ច្រើន​បំផុត​ក្នុង​វីដេអូ​នេះ​គឺ​ទៅ​លើ​ការ​រៀប​ចំ​ឆាក និង​ការ​ប្រើប្រាស់​ភាព​សិចស៊ី។ ខាង​ក្រោម​នេះ​គ្រាន់​តែ​ជា​វីដេអូ​សម្ដែង​​ផ្ទាល់​របស់ Madonna ប៉ុណ្ណោះ​ចំណែក​វីដេអូ MV ដើម​លើ Youtube គឺ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទស្សនា​ឡើយ​ក្នុង​ប្រទេស​កម្ពុជា៖​

 

២. “Die Another Day” របស់ ​Madonna ចំណាយ​អស់ ៦លាន​ដុល្លារ

 

នេះ​គឺ​ជា​បទ​ចម្រៀង​មួយ​បទ​ដែល "Madonna” ច្រៀង​សម្រាប់​ខ្សែ​ភាពយន្ត James Bond ដែល​ចេញ​​កាល​ពី​ឆ្នាំ​២០០២។ ដោយ​​គិត​ថា​​ឈុត​ឆាក​ពី​ខ្សែ​ភាពយន្ត​​មិន​ល្អ​គ្រប់គ្រាន់ Madonna បាន​សម្រេច​ចិត្ត​ថត​វីដេអូ​ថ្មី​សម្រាប់​បទ​នេះ​ដោយ​ចំណាយ​ប្រាក់​អស់ ៦លាន​ដុល្លារ។

១. “Scream” របស់ ​Michael Jackson & Janet Jackson ចំណាយ​អស់ ៧លាន​ដុល្លារ

 

បទ​ចម្រៀង​ឆ្លើយ​ឆ្លង​របស់​បង​ប្អូន Michael មួយ​បទ​នេះ បាន​ចេញ​កាល​ពី​ឆ្នាំ​១៩៩៥។ វីដេអូ​នេះ​បាន​ជាប់​ជា​បេក្ខភាព​ដណ្ដើម​ពាន​រង្វាន់ Grammy Awards និង​ជា​វីដេអូ​ដែល​ចំណាយ​ដើម​ទុន​ផលិត​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​រហូត​មក​ដល់​បច្ចុប្បន្ន។ មិន​ត្រឹម​តែ​ជា​វីដេអូ​ដែល​ចំណាយ​ការ​ថត​អស់​ច្រើន​បំផុត ប៉ុន្តែ​ "Scream” ក៏​ជា​វីដេអូ​ចម្រៀង​ដ៏​មាន​ឥទ្ធិពល​បំផុត​ដែរ។

 

ចុចអាន៖បទ​ចម្រៀង​បរទេស​​​៣​បទ​នេះ នៅ​ខ្មែរ​មាន​ដែរ​តើ​!

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ therichest

អត្ថបទថ្មី