អំបូរ​កុលសម្ព័ន្ធ​អាម៉ាហ្សូន​ចុង​ក្រោយ​​​​ ត្រូវ​គេ​ថត​បាន​

  • 2015-07-24 15:40:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កុលសម្ព័ន្ធ ​Mashco Piro ជា​អំបូរ​​​កុលសម្ព័ន្ធ​​អាម៉ាហ្សូន​ដែល​​​បាន​រស់​នៅ​ក្នុង​ព្រៃ​នៃ​ប្រទេស​ប៉េរូ​ ជាប់​ព្រំដែន​ប្រទេស​ប្រេស៊ីល​​​អស់​រយៈ​កាល​៦០០​ឆ្នាំ​មក​ហើយ​។

 

 

គេ​កម្រ​នឹង​បាន​ឃើញ​ក្រុម​កុលសម្ព័ន្ធ​នេះ​ណាស់ ហើយ​​ក្រៅ​ពី​រដូវ​ភ្លៀង​​ទើប​ពួក​គេ​​ចេញ​ទៅ​រក​​​ពង​អណ្ដើក​​ម្ដងៗ​នៅ​តាម​ដង​ទន្លេ​​Madre de Dios ​រួច​​ក៏​បាត់​មុខ​ទៅ​ក្នុង​ព្រៃ​វិញ។ ប៉ុន្តែ​ដោយ​សារ​តែ​ការ​កាប់​ព្រៃ​ឈើ ការ​អភិវឌ្ឍ​ដី​ព្រៃ​របស់​ក្រុមហ៊ុន​អន្តរ​ជាតិ ​និង​ទេសចរ​ បាន​ធ្វើ​ឲ្យ​ក្រុម​កុលសម្ព័ន្ធ​ទាំង​នោះ ចេញ​ពី​ព្រៃ​ដើម្បី​រក​​អាហារ​ និង​ឧបករណ៍​ប្រើ​ប្រាស់ ​(អាវុធ) ពី​​​អ្នក​ភូមិ​នៅ​តាម​តំបន់​នោះ ​រហូតត្រូវ​គេ​ថត​បាន​នា​ពេ​លនេះ។

 

យ៉ាង​ណា​ក្ដី​បន្ទាប់​ពី​លេច​​ឮ​​ដំណឹង​ថា​​ក្រុម​កុលសម្ព័ន្ធ​ទាំង​នោះ​​បាន​សម្លាប់​បុរស​ពីរ​នាក់​ដោយ​ប្រើ​ធ្នូ​ និង​ព្រួញ​នា​ពេល​ថ្មីៗ​កន្លងមក​ ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​​ប៉េរូ​ ​កំពុង​​ព្យាយាម​ធ្វើ​យ៉ាង​ណា​ចូល​​ទំនាក់ទំនង​នឹង​ក្រុម​សម្ព័ន្ធ​មួយ​នេះ៕

 

 
 
 
 
 

ចុច​អាន៖ កោះ​អាថ៌កំបាំង​ ​ជម្រក​កុលសម្ព័ន្ធ​៦ម៉ឺន​​​ឆ្នាំ​ អ្នក​ណា​ហ៊ាន​ចូល​អាច​ស្លាប់

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailymail