ផូស៊ីល​​​ពស់​​ជើង​៤ ​បង្ហាញ​ភស្តុតាង​ពី​​ដំណើរ​វិវត្តន៍​របស់​សត្វ​ពស់

  • 2015-07-24 20:53:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ផូស៊ីល​​សត្វ​ពស់​ជើង​៤​​​ ​ ​បាន​បង្ហាញ​ពី​​ភស្តុតាង​ជា​ច្រើន​ដល់​អ្នក​វិទ្យាសាស្ត្រ​​ អោយ​រក​ឃើញ​​ពី​ដើម​​ហេតុ​ជា​ច្រើន​នៃ​ការ​វិវត្តន៍​របស់​សត្វ​ល្មូន​មួយ​នេះ។​

 

 

​​​​ក្រុម​អ្នក​វិទ្យាសាស្ត្រ​​នៃ​សាកលវិទ្យាល័យ Portsmouth ​ប្រទេស​អង់គ្លេស​បាន​សិក្សា​​​ស្រាវជ្រាវ​ទៅ​លើ​​​​ផូស៊ីល​សត្វ​​​​​ពស់​អាយុកាល​ប្រហែល​១១០​លាន​ឆ្នាំ​​​។​ វា​មាន​​​ខ្លួន​ប្រវែង​២០​សង់ទីម៉ែត្រ ​និង​ជើង​តូច​ៗ​​ប្រវែង​១​សង់ទីម៉ែត្រ​។

  ផូស៊ីល​សត្វ​ពស់​ជើង​៤​នេះ​ បាន​ធ្វើ​ឲ្យ​​អ្នក​វិទ្យាសាស្ត្រ​​សន្និដ្ឋាន​បាន​​ថា​សត្វ​ពស់​គឺ​​វិវត្ត​​មក​ពី​អំបូរ​ល្មូន​​​បង្កួយ។ វា​បាន​ស្រាយ​បំភ្លឺ​នូវ​ចម្ងល់​​​វិវត្ត​នៃ​សត្វ​ពស់​បច្ចុប្បន្ន។ លោក​សាស្ត្រាចារ្យ Dave Martill​ ដែល​​ដឹក​នាំ​ការ​ស្រាវជ្រាវ​​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ ​ ​​សត្វ​ពស់​អាច​​​វិវត្ត​​មក​ពី​អំបូរ​ល្មូន​​​បង្កួយ​​ដែល​រស់​នៅ​ក្នុង​រូង មិន​មែន​​​ជា​សត្វ​ល្មូន​ក្នុង​ទឹក​ទេ ដោយ​បាន​សិក្សា​ទៅ​លើ​ឆ្អឹង លលាដ៍ និង​កាក​សំណល់​អាហារ​ដែល​ជាប់​ក្នុង​ពោះ​ផូស៊ីល​នេះ។

  ដោយ​ឡែក​ការ​ស្រាវជ្រាវ​នឹង​ត្រូវ​ធ្វើ​ជា​បន្ត​ទៀត​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ផ្សេង​ៗ​ទៀត​ដើម្បី​បញ្ជាក់។ ផូស៊ីល​ខាង​លើ​ត្រូវ​បាន​ជីក​ឃើញ​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល​​​​ ​ហើយ​ក៏​ជា​ផូស៊ីល​ដែល​គេ​ពុំ​ដែល​ជួប​ប្រទះ​នោះ​ឡើយ​៕​

 

 
 

  ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ BBC, huffingtonpost​

អត្ថបទពេញនិយម
អត្ថបទថ្មី