ទម្លាប់​ស្លៀកពាក់​៥​យ៉ាង​នេះ ​អាច​សម្លាប់​អ្នក​ដោយ​មិន​ដឹង​ខ្លួន

  • 2015-07-25 17:54:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស្លៀកពាក់​គឺ​ជា​រឿង​សំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​គ្រប់​រូប ប៉ុន្តែ​វា​ក៏​មាន​ផល​អវិជ្ជមាន​មួយ​ចំនួន​ផង​ដែរ ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វេសប្រហែស​មិន​បាន​យល់​ច្បាស់​ពី​របៀប​នៃ​ការ​ស្លៀកពាក់​នោះ។ ខាង​ក្រោម​នេះ​ជា​រឿង​៥​យ៉ាង​គួរ​យល់​ដឹង​ ចំពោះ​ការ​ស្លៀក​ពាក់៖

 

១.សំលៀកបំពាក់​តឹង​ពេក

 

 

 

សំលៀកបំពាក់​តឹង​ពេក គឺ​ពិតជា​អាច​ឆក់​យក​ជីវិត​របស់​អ្នក​បាន​យ៉ាង​ងាយ។ ការ​ស្លៀក​ខោអាវ​ក្នុង (corset) ជា​ប្រចាំថ្ងៃ​ជា​រឿង​មិន​ល្អ​សម្រាប់​សរីរាង្គ​ទេ ព្រោះ​វា​បាន​សង្កត់​ក្រពះ និង​ចង្កេះ​របស់​អ្នក​ជាមួយ​គ្នា ដែល​អាច​បង្ក​គ្រោះថា្នក់​បាន។

 

២.ខោ​រឹប​ពេក

 

បើ​យោងទៅតាម​អ្នក​ជំនាញ​ផ្នែក​ខោ​ខូវប៊យ​បាន​ឲ្យ​ដឹង​ថា ការ​ស្លៀក​ខោ​ខោវប៊យ​ដែល​រឹប​ពេក​រាល់ថ្ងៃ​គឺ​ជា​ការ​មិន​ល្អ​ទេ។ វា​អាច​បង្ក​ផល​ប៉ះពាល់​ច្រើន​ចំពោះ​ស្បែក និង​កោសិកា​មួយ​ចំនួន  មួយ​វិញ​ទៀត​ការ​ស្លៀក​រឹប​ពេក ក៏​អាច​បង្ក​ជា​គ្រោះថ្នាក់​បាន​ដែរ ចំពោះ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ដូចជា​ប៉ះពាល់​ដល់​អារម្មណ៍ និង​មាន​ការ​ឈឺចាប់។

 

៣.ខោ​ក្នុង​ស្បៃ

 

 

 

​ការ​ស្លៀក​ខោ​ក្នុង​ស្បៃ ដែល​រឹត​ត្បិតត្បៀត​មាន​ផល​ប៉ះពាល់​ច្រើន​ណាស់ ព្រោះ​ខោ​ប្រភេទ​នេះ​វា​ចូល​ក្នុង​រន្ធ​គូថ និង​ទ្វារមាស​នារី  ដែល​បង្ក​ឲ្យ​បាក់តេរី និង​វីរុស​រហូត​ដល់​ឆ្លង​មេរោគ​ត្រង់​បរិវេណ​នោះ។

 

៤.ខោអាវ​ហែល​ទឹក

 

ការ​ស្លៀក​សំលៀក​បំពាក់​សម្រាប់​ការ​ហែល​ទឹក​នោះ​ផ្ទុក​ទៅ​ដោយ​មេរោគ​ដោយសារ​តែ​វា​សើម​នឹង​ធ្វើឲ្យ​ដុះ​ផ្សិត និង​មាន​បាក់តេរី។ យក​ល្អ​ប្រសិន​បើ​អ្នក​ចង់​ទៅ​លេង​ទឹក គួរ​ណា​រក​ខោ​អាវ​ណា​ដែល​ស្ងួត​ល្អ កុំ​ប្រើ​ឱ្យ​សោះ​ខោ​អាវ​សើម។

 

៥.ដែក​នៅ​ក្រោម​អាវ​ទ្រនាប់

 

 

ដែក​មួយ​សរសៃ​ដែល​នៅ​ក្រោម​អាវទ្រនាប់​គឺជា​វត្ថុ​ធាតុ​ដែល​អាច​សម្លាប់​អ្នក​បាន។ ប្រភេទ​អាវទ្រនាប់​ទាំងនេះ​បាន​បញ្ឈប់​របត់​ឈាម​ឲ្យ​ឈប់​រត់​ទៅ​ក្នុង​សុដន់​ដែល​ជា​កន្លែង​ដែល​ជាលិកា​សុដន់​នោះ​ដែល​បណ្ដាល​អោយ​កើត​ជំងឺ​មហារីក​សុដន់។

 

ប្រែ​សម្រួល៖មុន្នី រម្យ ប្រភព៖boldsky