បេនីយុំាង ក្រុម​គ្រួសារ​ដឹក​ចូល​ពេទ្យ​ជា​ថ្មី ស្ថានភាព​កាន់​តែ​ធ្ងន់

  • 2015-07-26 15:26:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង បេនីយុំាង ដែល​ស្ថានភាព​ជំងឺ​បាន​បង្ហាញ​ភាព​ល្អ​ប្រសើរ​ដោយ​ថែម​ទាំង​ទទួល​បទ​សម្ភាសន៍​ជាមួយ Sabay តាម​វីដេអូ​ឆាត​នោះ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ចូល​មន្ទីរ​សារ​ជា​ថ្មី​នា​យប់​មិញ​នេះ ដោយ​សារ​នាង​បាន​ដួល​សន្លប់​ម្ដង​ទៀត ក្រោយ​ចាក​ចេញ​ពី​​មន្ទីរ​ពេទ្យ​បាន​តែ​ប៉ុន្មាន​ម៉ោង។

 

សាច់​ញាតិ​ម្នាក់​ដែល​លើក​ទូរសព្ទ​ជំនួស​តារា​ស្រី​ម្នាក់​នេះ ប្រាប់​ថា បេនីយុំាង មាន​អាការ​កាន់​តែ​គួរ​ឲ្យ​បារម្ភ​ជាង​មុន។ សាច់​ញាតិ​រូប​នោះ ថ្លែង​ថា "នាង​បាន​ដួល​សន្លប់​ទៀត ហើយ​បេះដូង​នាង ធ្វើ​ទុក​កាន់​តែ​ខ្លាំង...ឥឡូវ​គ្រូពេទ្យ​កំពុង​តែ​តាម​ដាន មិន​ទាន់​ដឹង​លទ្ធផល​យ៉ាង​ណា​ទេ"។

 

 

បេនីយុំាង កំពុង​សង្គ្រោះ(រូប​ថត៖ហ្វេសប៊ុក)

 

ដោយ​សារ​​មាន​ជំងឺ​ប្រចាំ​កាយ(ខ្សោយ)​ជា​ច្រើន​ឆ្នាំ និង​ទទួល​ការងារ​សិល្បៈ​ថ្មី​ៗ​ច្រើន​ផង​ធ្វើ​ឲ្យ​កម្លាំង​ទប់​មិន​ជាប់ បេនីយុំាង បាន​ដួល​សន្លប់​លើក​ទី​១​កាល​ពី​ថ្ងៃ​ទី ២៣ ហើយ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​មក​សង្គ្រោះ​បន្ទាន់​នៅ​​មន្ទីរ​ពេទ្យ​មួយ​នៅ​ម្ដុំ​ច្បារ​អំពៅ។ រសៀល​ម្សិលមិញ តារា​ស្រី​រូប​នេះ បាន​ចាក​ចេញ​វិញ ក្រោយ​អាការ​ជំងឺ​បាន​ប្រសើរ ប៉ុន្តែ​បាន​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ នាង​ត្រូវ​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​ម្ដង​ទៀត បន្ទាប់​ពី​នាង​ដួល​សន្លប់​ជា​ថ្មី។

 

ក្រុម​គ្រួសារ​អះអាង​ថា ស្ថានភាព​របស់​នាង កាន់​តែ​គួរ​ឲ្យ​បារម្ភ។ បច្ចុប្បន្ន នាង​កំពុង​ស្ថិត​ក្នុង​ការ​តាម​ដាន​ជំងឺ​នៅ​មន្ទីរ​ពេទ្យ ១១៥ ៕

 

អត្ថបទ៖ ទារិកា