ស៊ីន ស៊ីសាមុត​ និង ​គង់​ ណៃ​ ត្រូវ​គេ​​ប្រៀប​ធៀប​នឹង​សិល្បករ​ល្បី​លំដាប់​ពិភពលោក!

  • 2014-09-16 21:26:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​ពិបាក​ក្នុង​ការ​បង្ហាញ​កម្រិត​នៃ​ទេពកោសល្យ​របស់​សិល្បករ​ខ្មែរ​ សារព័ត៌មាន​បរទេស​ជា​ច្រើន​សុខ​ចិត្ត​ហៅ​ពួក​គេ​ តាម​រយៈ​ឈ្មោះ​អ្នក​ចម្រៀង​ល្បី​ៗ​របស់​ពិភពលោក។

 

មក​ទល់​ពេល​នេះ​ មាន​តារា​ចម្រៀង​ខ្មែរ​ពីរ​រូប​ គឺ​លោក​ ស៊ីន ស៊ីសាមុត​ និង​លោក​ គង់​ ណៃ​ ត្រូវ​បាន​គេ​ប្រៀប​ធៀប​សមត្ថភាព​ទៅ​នឹង​តារា​ពិភព​លោក។

 

លោក​ ស៊ីន ស៊ីសាមុត​ ជា​ Frank Sinatra

 

 

លោក​ ស៊ីន ស៊ីសាមុត ​ថ្វីត្បិត​តែ​បាន​ចែក​ឋាន​ទៅ​ហើយ​ក្ដី​ ប៉ុន្តែ​សំនៀង​ដ៏​ក្រអួន​ក្រអៅ​ធ្វើ​ឲ្យ​លោក​នៅ​តែ​ជាប់​ជា​អធិរាជ​សំឡេង​មាស​ក្នុង​ដួង​ចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ សារព័ត៌មាន​អង់គ្លេស​ The Guardian​ បាន​ប្រៀប​ធៀប​លោក​ទៅ​នឹង​តារា​ចម្រៀង​កំពូល​អាមេរិកាំង​ Frank Sinatra។

 

លោក​ Frank Sinatra​ ដែល​បាន​កើត​នៅ​ឆ្នាំ​១៩១៥​ និង​បាន​ថត​ជា​បទ​ចម្រៀង​ស្ទើរ​រាប់​មិន​អស់។ សារព័ត៌មាន​អង់គ្លេស​មួយ​ទៀត​ Telegraph​ បាន​ពិពណ៌នា​ថា​ Frank Sinatra​ ជា​តារា​ចម្រៀង​ល្អ​បំផុត។ "សំឡេង​របស់​គាត់​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​រំភើប​ពេល​បាន​លឺ"។ ក្រៅ​ពី​តារា​ចម្រៀង​  Frank Sinatra​ ក៏​ជា​តារា​សម្ដែង​ និង​ជា​ផលិតករ​ភាពយន្ត​ផង​ដែរ។ ក្នុង​ឆ្នាំ​១៩៩៨​ លោក​ក៏​បាន​ទទួល​មរណភាព​ដោយ​សារ​បញ្ហា​គាំង​បញ្ហា​បេះដូង។

 

ស្ដាប់​បទ​ចម្រៀង​របស់​លោក​ ស៊ីន ស៊ីសាមុត

 

http://youtu.be/DichQ413J3M

 

ស្ដាប់​បទ​ចម្រៀង​របស់​លោក Frank Sinatra

 

http://youtu.be/IvPWyv4Jd_8

 

លោក​ គង់ ណៃ​ ជា​ Charles Ray

 

 

អ្នក​ចម្រៀង​ចាប៉ី​ លោក​​ គង់​ ណៃ​ បាន​កើត​នៅ​ឆ្នាំ ​១៩៤៤​ ក្នុង​ខេត្ត​កំពត។ លោក​ត្រូវ​បាន​សារព័ត៌មាន​ដូចជា​ The Guardian, The Wire​ រួម​នឹង​គេហទំព័រ​ជាច្រើន​ទៀត​ ប្រដូច​លោក​ទៅ​នឹង​អ្នក​ចម្រៀង​អាមេរិកាំង​ Charles Ray។ លោក​ គង់​ ណៃ​ ពិការ​ភ្នែក​ទាំង​សងខាង​ ប៉ុន្តែ​លោក​អាច​លេង​ចាប៉ី​បណ្ដើរ​ ចម្រៀង​បណ្ដើរ​​ កំដរ​អារម្មណ៍​សាធារណជន​មួយ​ចំនួន។ លោក​សម្ដែង​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក។

 

ចំណែក​លោក​ Charles Ray ​វិញ​ កើត​ក្នុង​ឆ្នាំ​១៩៣០​ នៅ​សហរដ្ឋ​អាមេរិក។ លោក​ក៏​ពិការ​ភ្នែក​នៅ​អាយុ​៧​ឆ្នាំ។ លោក​ជា​សិល្បករ​អាច​ច្រៀង​បាន​ពីរោះ​ ជាមួយ​នឹង​ការ​លេង​ប៉្យាណូ​បណ្ដើរ។ លោក​ក៏​បាន​បន្សល់​ទុក​ស្នាដៃ​ជា​ច្រើន​មក​ដែរ។ នៅ​ឆ្នាំ​២០០៤​ លោក​បាន​ទទួល​មរណភាព។ ​​

 

ស្ដាប់​បទ​ចម្រៀង​របស់​លោក គង់​ ណៃ

 

ស្ដាប់​បទ​ចម្រៀង​របស់​លោក Charles Ray

 

ប្រភព៖  thewire,  theguardian  telegraph