ញ៉ាំ​ផ្សិត​ជួយ​សម្រក​ទម្ងន់ ការពារ​ជំងឺ​ទឹកនោមផ្អែម និង​មហារីក

  • 2015-07-26 19:23:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សិត​ជា​បន្លែ​មួយ​ប្រភេទ​ ​​​​​ដែល​មាន​គុណ​ប្រយោជន៍​ដល់​សុខភាព​ ជា​ពិសេស​សម្រាប់​អ្នក​តម​សាច់ ​ដោយ​វា​មាន​​​សារធាតុ​ល្អ​ជា​ច្រើន​ជួយ​ដល់​រាងកាយ​ និង​ការពារ​ពី​ជំងឺ​មួយ​ចំនួន​បាន​ទៀត​ផង​។ ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​​ធំៗ​៣​យ៉ាង​ សម្រាប់​អ្នក​ទាំង​ឡាយ​ណា​ដែល​ចូល​ចិត្ត​​​ញ៉ាំ​ផ្សិត៖ ​​​

 

 

១. ការពារ​ប្រព័ន្ធ​ស៊ាំ​ និង​ជួយ​សម្រក​ទម្ងន់

ផ្សិត​ជា​ប្រភព​នៃ​ជាតិ​​វីតាមីន​ D D2 និង​D3 ដែល​ជួយ​ឲ្យ​​រាង​កាយ​ស្រូប​យក​ជាតិ​រ៉ែ​ខនិជ​ដទៃ​បាន​ល្អ ដូច​ជា​​កាល់ស្យូម និង​ហ្វូស្វ័រ​ជា​ដើម​​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ស៊ាំ​ខ្លាំង​ធន់​នឹង​ជំងឺ​ ។ មិន​តែ​ប៉ុណ្ណោះ វា​ជួយ​សម្រក​ទម្ងន់​ សម្រាប់​អ្នក​​​ចង់​បាន​រាង ​ស្អាត ។ ដោយ​យោង​តាម​ការ​សិក្សា​​លើ​មនុស្ស​ដែល​​ចូល​ចិត្ត​ទទួល​ទាន​ផ្សិត​​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ​ត្រឹម​រយៈ​ពេល​នៃ​ការ​​ពិសោធ​ដំបូង​​ប៉ុណ្ណោះ ពួក​គេ​ស្រក​អស់​៣,៦ ភាគ​រយ​នៃ​ទម្ងន់​ខ្លួន។ ​​​​

 

២. ប្រឆាំង​នឹង​ជំងឺ​មហារីក

ដូច​ទៅ​នឹង​​ប្រភេទ​បន្លែ​ពិសេស​​​​​​មួយ​ចំនួន​ដែរ​​ ផ្សិត​​ជួយ​រាង​កាយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​​ និង​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ។ ប៉ុន្តែ​​ វា​មាន​ជាតិ​ Selenium​ម្យ៉ាង​​ដែល​កម្រ​មាន​ក្នុង​បន្លែ ដទៃ​ទៀត ដោយ​ជាតិ​ Selenium ជំនួយ​ដល់​អង់ស៊ីម ជួយ​បន្សាប​ជាតិ​ពុល​​អាក្រក់​​ពី​រាង​កាយ​ និង​​បង្ការ​ពី​​​​​ជំងឺ​មហារីក​បាន​។

 

 

៣. បង្ការ​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ១​ និង ​២

យោង​តាម​ការ​សិក្សា​​ទៅ​លើ​អាហារ​សំបូរ​ជាតិ​សរសៃ (Fiber) ដែល​ជួយ​ការពារ​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ និង​២ គឺ​ផ្សិត​ស្ថិត​ក្នុង​​ចំណោម​ប្រភេទ​ អាហារ​មាន​ប្រយោជន៍​នោះ​ដែរ។ ផ្សិត​សំបូរ​ជាតិ​សរសៃ​(Fiber) ដែល​អាច​​រក្សា​កម្រិត​គ្លុយកូស​ និង​លីពីត ​ក្នុង​ឈាម​មិន​ឲ្យ​ឡើង​ខ្លាំង​​ ដែល​នេះ​វា​បង្ការ​ពី​​​​ជំងឺ​​​ទឹក​ផ្អែម​​ប្រភេទ​ខាង​លើ ។ ការ​បន្ថែម​ផ្សិត​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ២​ទៅ​៣​ក្រាម ​អាច​ជួយ​ផ្ដល់​ជាតិ​សរសៃ ​និង​ទ្រទ្រង់​​​សុខភាព​បាន​ប្រសើរ៕

 

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ stethnews

អត្ថបទពេញនិយម